Connect with us

ព័ត៌មាន

ក្រុមសេនាសន្តិភាពបាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកនៅស្រុកចុងកាល់

ក្រុមសេនាសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងបរិភោគ និងឧបភោគទៅចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកពីការឈ្លានពានរបស់សៀម នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ ខណៈអំណោយទាំងនេះ គឺបានមកពីបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស។

អំណោយដែលក្រុមសេនាសន្តិភាព យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ​កងទ័ព​ជួរមុខរត់ភៀសសឹកនេះ រួមមាន៖ អង្ករចំនួន៣០០ការ៉ុង ដោយមួយការ៉ុងមានទម្ងន់ ១៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកត្រីចំនួន១៥០យួរ ​សាច់ក្រក់ចំនួន២០០គីឡូក្រាម ទឹកសុទ្ធចំនួន២៥០០យួរ ​រួមទាំងថវិកាមួយចំនួនផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia