ព័ត៌មាន
ACCD អំពាវនាវដល់ពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ព
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ពនៅលើបណ្ដាញសង្គម ឬបណ្ដាញផ្សព្វផ្សាយនានា។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានរួបរួមសាមគ្គីភាពផ្ទៃក្នុងយ៉ាងអស្ចារ្យក្រោមរូមភាពផ្សេងៗ ក្នុងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដែលកំពុងជាប់ដៃប្រយុទ្ធយ៉ាងមោះមុតជាមួយសត្រូវឈ្លានពានសៀម ក្នុងនោះក៏សង្កេតឃើញមានការកៀរគរថវិការពីជនដែលមានប្រជាប្រិយដល់សប្បុរសជន ដើម្បីទិញជាសម្ភារៈ ឧបភោគ បរិភោគ និងឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ក្តៅកំពុងប្រឈមនឹងការធ្វើសង្រ្គាមរកទីទួលមានសុវត្ថិភាព។
ទន្ទឹមនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏បានអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖
– ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។
– ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន។
នាយកដ្ឋានសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន៕



-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ