ព័ត៌មាន
កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នៅប្រទេសស្វីសបានបិទបញ្ចប់ ដោយការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ
កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំជាមួយបណ្តាប្រធានសភាជាស្រ្តីមកពី៣០ប្រទេសក្នុងពិភពលោកបានបិទបញ្ចប់ដោយជោគជ័យនិងអត្ថន័យ នៅរសៀលដែលជាពេលរាត្រីនៅកម្ពុជា ក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលរៀបចំឡើងដោយសហភាពអន្តរសភា (IPU) សហការជាមួយសភាប្រទេសស្វីស បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្តទៀត លើសមភាពយេនឌ័រ ខណៈពិភពលោកអបអរខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងវេទិកាសម្រាប់សកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានចាត់ទុកជាប្លង់មេសម្រាប់សិទ្ធិស្ត្រី ព្រមទាំងខួប ១០ ឆ្នាំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និង២៥ឆ្នាំចាប់តាំងពីការអនុម័តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងបទអន្តរគមន៍ចំនួនពីរលើក។ លើកទី១នៅក្នុងសម័យប្រជុំលើកទី១ ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព »។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយដែលប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់?។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”។ ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីបេះដូងស្រឡាញ់សន្តិភាព របស់កម្ពុជាផងដែរ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បច្ចុប្បន្នស្ត្រីកម្ពុជាបម្រើការងារយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលជាវិភាគទានរបស់ស្រ្តីកម្ពុជាឆ្លុះបញ្ចាំងពីបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងការស្រឡាញ់សន្តិភាពរបស់កម្ពុជា។
បទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភាមួយទៀត នៅក្នុងសម័យប្រជុំលើកទី២ ជុំវិញ បញ្ហាប្រឈមថ្មីៗកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ននិងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ លើប្រធានបទ «ការប្រែប្រួលអាកាសធាតុមិនមានការប្រកាន់ភេទ ហើយបង្កផលប៉ះពាល់ដូចគ្នាចំពោះស្ត្រី និងបុរស» ។
ក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។
ដើម្បីកាត់បន្ថយហានិភ័យលើស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវ អនុសាសន៍ទំាងបីចំណុច រួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
សូមបញ្ជាក់ថាក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នេះហើយ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមសន្និសីទប្រធានសភាពិភពលោក លើកទី៦ ដែលប្រារព្ធធ្វើនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្តទៀត៕








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត