ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាបានជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបានកំពុងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទៅ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤នៃការបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Juila Klockner ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភាអាល្លឺម៉ងដែលមានឆន្ទៈចូលរួមកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។
លោកជំទាវ Juila Klockner បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។
ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការរីកចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា៕

-
ព័ត៌មាន1 week ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន6 days ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
PR NEWS3 days ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន5 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន7 days ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន6 days ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
-
ព័ត៌មាន1 week ago
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់អាហារជូនបងប្អូនភៀសខ្លួនពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ