ព័ត៌មាន
ក្រុមហ៊ុន AEON MALL ផ្ដល់អំណោយតាមរយៈគណៈរដ្ឋមន្ត្រី ដើម្បីយកចែកជូនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនភៀសសឹក នៅទិសឧត្តរមានជ័យ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរាក់ស៊ី រដ្ឋលេខាធិកាប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំបានទទួលអំណោយពីក្រុមហ៊ុន AEON MALL (Cambodia)Co,Ltd ដើម្បីយកចែកជូនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនភៀសសឹក នៅទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១សីហា២០២៥ វិមានមិត្តភាពទីស្ដីការគណរដ្ឋមន្ត្រី។
សម្ភារៈមានរួមមាន៖ ទឹកសុទ្ធ៥១០កេស មី ១៨០កេស កន្ទេល១៣០ មុង ៣០០ ភួយ៣០០ តង់១២០ ធូបមូស ថ្នាំបាញ់មូស ២៥០ អាវភ្លៀង៣០០ សារុង២០០ ក្រមា២៩០ សាប៊ូម្ស៉ៅបោកខោអាវ ២៨២ សាប៊ូលាងចាន ១៤៥ អង្ករ២១០០គីឡូក្រាម បាយក្ដាំង៤០គីឡូក្រាម ត្រីខ១០០០កំប៉ុង និងអង្រឹង៣០ ។
ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហ៊ីង ថូរាក់ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនក្រុមហ៊ុនអេអនម៉ល ដែលបានចូលរួមក្នុងការងារមនុស្សធម៌ នៅកម្ពុជា។
ឯកឧត្តម ហ៊ីងថូរាក់ស៊ី មានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់កងទ័ពដែលបានតស៊ូប្រយុទ្ធក្នុងសមរភូមិរយៈពេល ៥ ថ្ងៃកន្លងមកនេះ និងទុក្ខលំបាករបស់ជនភៀសសឹកជាពិសេសកុមារតូចៗ ។ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីបានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួននឹងនាំយកអំណោយពី សប្បុរសធម៌ទាំងនេះទៅចុះចែកជូនបងប្អូនកងទ័ព និងជនភៀសសឹក ដើម្បីជាការអរគុណគោរពដឹងគុណចំពោះការលះបង់របស់វីរកងទ័ពនិងយោធិនដែលបានលះបង់ជីវិត ខណ:អ្នកខ្លះបានរងរបួសដល់ពិការ ដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។






-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង