Connect with us

ព័ត៌មាន

អនុគណៈកម្មការកំណែចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនដែលបានចូលរួមប្រឡងប្រជែងក្របខ័ណ្ឌ ៤ក្រសួង ស្ថាប័ន

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើក​ដំណើរ​ការ​កែ​សន្លឹក​កិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ កម្ម​វិធី​នា​ព្រឹក​នេះ​ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង តំណាង​ក្រសួង​សុខាភិបាល​។

សន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំចំនួន ៤៨១៣ច្បាប់, មន្រ្តីច្បាប់ (វិញ្ញាសា​សរសេរ​លើក​ទី​១)ចំនួន ២៩៨ច្បាប់, មន្រ្តីការទូតជាន់ខ្ពស់(វិញ្ញាសាសរសេរលើកទី១)ចំនួន ៨០៣​ច្បាប់​, និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល(មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)ចំនួន ២៥១៤ច្បាប់ ចាប់​ផ្តើម​កែក្នុងពេលតែមួយ។

សូមជម្រាបថា គ្រប់ដំណើរការកែសន្លឹកកិច្ចការត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំង​មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia