ព័ត៌មាន
អនុប្រធានទី២រដ្ឋសភា ជំរុញយុវជនត្រូវសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា បង្កើតដោយពួកសៀម ក្នុងគោលបំណងបំភាន់ភ្នែកអន្តរជាតិ
ភ្នំពេញ ៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលប្រទេសជប៉ុន(JDS-2024) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ និងចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ សរុបចំនួន២៣រូប នៅវិមានរដ្ឋសភា។
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ក្មួយនិស្សិតៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ដើម្បីកសាងសមត្ថភាពរបស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួន។
ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមបានរំលឹកជូនក្រុមនិស្សិតថា ជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ហើយជប៉ុនបានចូលរួមចំណែកកសាងសេដ្ឋកិច្ច សង្គមកម្ពុជា ក្រោយកម្ពុជាទទួលបានសន្តិភាព តាមរយៈការជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយជាច្រើនទៀត។
ក្នុងនាមរដ្ឋសភា ឯកឧត្តម បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍រយៈពេលវែង (តាមរយៈកម្មវិធី JDS និងកម្មវីធីផ្សេងទៀត) និងដោយផ្តល់អាហារូបករណ៍រយៈពេលខ្លី (តាមរយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP ជាដើម)។
ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងតបត ចំពោះពួកសៀម ដែលបង្កើតព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា ក្នុងគោលបំណង បំភាន់ភ្នែកអន្តរជាតិ។
ក្នុងន័យនេះ យុវជនយើង គឺជាកម្លាំងដ៏សំខាន់របស់ជាតិ ក្នុងការផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជា ឱ្យអន្តរជាតិបានដឹង ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា។ បន្ថែមពីនេះ ឯកឧត្តម វង សូត បានលើកឡើងថា និស្សិតទាំងអស់ជាទូតសុឆន្ទៈរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16