ព័ត៌មាន
សហគ្រិនខ្មែរនិងសាកលវិទ្យាល័យស្វាយរៀងរៀបចំប្រគួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្មរដូវកាលទី៣
ស្វាយរៀង ៖ សាកលវិទ្យាល័យស្វាយរៀង និងសហគ្រិនខ្មែរ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះមានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មវគ្គផ្តាច់ព្រ័ត្ររបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” សម្រាប់រដូវកាលទី៣ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និង កញ្ញា ក្រិច ស្រីនាង មន្រ្តីជំនាញនវានុវត្តន៍នៃសហគ្រិនខ្មែរ តំណាងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ក្រុមនិស្សិតជម្រើសចុងក្រោយចំនួន១១ក្រុម ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសមកពី មន្ទីរជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៨ វិស័យឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់អាជីវកម្ម នាយកវិទ្យាល័យទាំង២១ទូទាំងខេត្ត យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្ស និស្សិត និងមាតាបិតា សរុបប្រមាណ ៤៥០នាក់។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក៏បានផ្តាំផ្ញើដល់កម្មវិធីទាំងមូលផងដែរថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា» ។
លោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បានរាយការណ៍អំពីកិច្ចដំណើរការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី៣” ឆ្នាំ២០២៥នេះ មានបេក្ខជនជា និស្សិត បានចុះឈ្មោះចូលប្រគួតមានចំនួន៦៨នាក់ (ស្មើនឹង១៤ក្រុម) មកពីមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យស្វាយរៀង ។ កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ ៥ ដំណាក់កាលសំខាន់ៗ រួមមាន៖ ១.ការផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ២.បណ្តុះបណ្តាលអំពីសហគ្រិនភាព និងគំរូអាជីវកម្ម ៣.ការប្រកួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤.ការអភិវឌ្ឍន៍គំរូគំនិតអាជីវកម្មនិងគំរូផលិតផល(Product Prototype) និង ៥.ការប្រកួតប្រជែងផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើក្នុងពេល នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ បានមានប្រសាសន៍សំណេះសំណាល និងផ្តោតទៅលើការលើកទឹកចិត្តឲ្យមានការចូលរួម និងការគាំទ្រចំពោះដៃគូអភិវឌ្ឍន៍ទាំងឡាយ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងដំណាក់កាលជាបន្តបន្ទាប់ទៀត និងបានថ្លែងអំណរគុណដល់សហគ្រិនខ្មែរ ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងមូលនិធិដើម្បីដំណើរការសកម្មភាពនេះទៅបាន។ ឈានមកដល់ដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រ ក្រុមនិស្សិតគឺទទួលបានជោគជ័យរួចហើយ គឺការជោគជ័យលើគំនិតផ្តួចផ្តើម លើរបៀបនៃការធ្វើការជាក្រុម វិន័យការងារ ការតស៊ូព្យាយាមគ្រប់ដំណាក់កាល ជាពិសេសលើការប្តេជ្ញាចិត្តលើកិច្ចការនេះ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងគាំទ្រទៅលើការវាយតម្លៃ និងផ្តល់ពិន្ទុរបស់គណៈកម្មការ និងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសពីគ្រប់អង្គភាព ស្ថាប័ន និងវិស័យឯកជន ដែលបានអញ្ជើញចូលរួម និងផ្តល់ជាគំនិត ជំរុញលើកទឹកចិត្តដល់និស្សិត និងយុវជន ក្នុងការចាប់ផ្តើមអាជីវកម្ម និងជាឱកាសដើម្បីទទួលបានមូលនិធិដើមទុន ដើម្បីឲ្យនិស្សិត និងអ្នកស្រាវជ្រាវ ខិតខំសិក្សាស្រាវជ្រាវបង្កើតគំនិតថ្មីចូលរួមចំណែកកំណើនសេដ្ឋកិច្ច ជាមួយគ្នានេះឯកឧត្តមសាស្រ្តចារ្យ បានលើកពីគម្រូអ្នកជោគជ័យមួយចំនួន ដូចជា ម្ចាស់ Facebook, ម្ចាស់ App ញាំ២៤ ដែលបង្កើតឡើងដោយកូនខ្មែរ ត្រូវបានទិញដោយក្រុមហ៊ុន Grab …។ល។ និងបានណែនាំដល់គ្រប់មហាវិទ្យាល័យទាំងអស់ឲ្យបន្តផ្តួចផ្តើមនូវកម្មវិធីប្រកួតប្រជែងនេះជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ភា សារិទ្ធ

-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន5 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 day ago
ក្រសួងបរិស្ថានប្រកាសរកឃើញសត្វម្រើមព្រះចំនួន៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 day ago
សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា