ព័ត៌មាន
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន យាងនិងអញ្ជើញរៀបចំពិធីឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជាពីសៀមឈ្លានពាន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាងនិងអញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជា ពីសៀមឈ្លានពាន និងមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា យ៉ាងច្រើនកុះករ ដែលប្រារព្ធឡើងនៅបរិវេណពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។
ក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានស្មឹងស្មាធគោរពចំពោះដួងវិញ្ញាក្ខន្ធ វីរយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ពីចោរសៀមឈ្លានពាន នៅតាមបណ្តាព្រំដែន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា ព្រះសង្ឃ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កម្ពុជា តែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រ ហើយការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា ឱ្យមានសុខសន្តិភាព។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា យាង និមន្តនិងអញ្ជើញ បានរៀបចំនូវពិធីទៅតាមប្រពៃណីព្រះពុទ្ធសាសនា រាប់បាត្រ និងបវរណាបច្ច័យបួនព្រះមន្រ្តីសង្ឃ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជា ពីសៀមឈ្លានពាន សូមបានដល់ឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង