ព័ត៌មាន
«គណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ប្រឹងប្រែងធានាតម្លាភាពភាពរលូន និងប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលបេក្ខជនគ្រប់ៗរូបផ្តល់ឱ្យ»
បន្ទាប់ពីដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ, មន្ត្រីការទូតជាន់ខ្ពស់, មន្ត្រីច្បាប់, និងមន្ត្រីសុខាភិបាល បានបញ្ចប់ដោយរលូន កាលពីថ្ងៃទី២-៣ ខែសីហា កន្លងទៅនេះ។ គណៈកម្មការប្រឡងប្រជែង បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការ ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយបានបន្តយ៉ាងសកម្មក្នុងថ្ងៃនេះ និងឆ្ពោះទៅមុខ ដើម្បីធានាតម្លាភាព ភាពរលូន និងប្រសិទ្ធភាព ឆ្លើយតបនឹងការទន្ទឹងរង់ចាំលទ្ធផលរបស់បេក្ខជន បេក្ខនារីគ្រប់ៗរូប។
សកម្មភាព និងការអនុវត្តគ្រប់ដំណាក់កាល មិនថាក្នុងដំណើរការប្រឡង និងកំណែ បានឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរួមគ្នារបស់គណៈកម្មការប្រឡងប្រជែង និងតំណាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំការប្រឡងប្រជែង ដែលឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអនុលោមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសអភិក្រមរបស់សម្តេចមហាបវរធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ក្នុងដំណើរការនៃការរៀបចំការប្រឡងប្រជែងជិត ៥០លើកនេះ ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងតួអង្គពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្តេចធិបតី លើការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រី ដែលផ្តល់ឱកាសច្រើនដង និងស្មើៗគ្នា ដល់បេក្ខជន បេក្ខនារី ជាយុវជនសក្តានុពលរបស់កម្ពុជា ក្នុងការចូលរួមប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីរាជការ ដោយផ្អែកលើសមត្ថភាព ចំណេះជំនាញសុទ្ធសាធ ដើម្បីបម្រើការក្នុងវិស័យសាធារណៈ។
សូមបេក្ខជនទាំងអស់ បន្តផ្តល់ជំនឿទុកចិត្តខ្ពស់ដល់គណៈកម្មការទាំងអស់ និងសូមជូនពរជោគជ័យចំពោះលទ្ធផល ដែលនឹងគ្រោងប្រកាសនាពេលខាងមុខនេះ៕










-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦