ព័ត៌មាន
សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំមូលដ្ឋានស្រុកព្រះនេត្រព្រះ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវដល់ជូនពលរដ្ឋភៀសសឹក
ភ្នំពេញ៖ ឯកឧត្តម អ៊ន ស៊ុ សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងថ្នាក់ដឹកនាំមូលដ្ឋានស្រុកព្រះនេត្រព្រះ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនស្បៀងដែលជាអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជន ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយសារការបង្កហេតុ និងឈ្លានពានរបស់ថៃ។
នៅក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹករបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត និងឯកឧត្តមប្រធាន ឌិត ទីណា ជូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងការពារទឹកដី។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ។ ឯកឧត្តមបានលើកទឹកចិត្តបងប្អូនភៀសសឹកឱ្យអត់ធ្មត់ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕







-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន6 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ