ព័ត៌មាន
ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ទទួលបានផ្លូវក្រាលកៅស៊ូ ជាសមិទ្ធផលប្រវត្តិសាស្រ្តក្នុងមូលដ្ឋានពួកគាត់
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្ហាញនូវការសប្បាយរីករាយជាអនេក ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ផ្លូវនៅជនបទ ជាពិសេសក្នុងមូលដ្ឋានពួកគាត់ ដែលបានកំពុងប្រែក្លាយលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៥ នេះថា បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវចំនួន១ ខ្សែ មាន២ កំណាត់ ប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះ បានសម្តែងនូវការសប្បាយរីករាយ និង ថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អភិវឌ្ឍន៍នៅតាមតំបន់ជនបទ ជាក់ស្តែងការ ទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលនេះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីនៅក្នុងមូលដ្ឋានរបស់ពួគគាត់។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជននៅតាមសហគមន៍ និងសាធារណជនទូទៅ មានផ្លូវល្អ និងប្រទាក់ក្រឡា បង្កើតជាបរិយាកាសអំណោយផល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រែងនៅលើការងារស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ដូច្នេះ សូមឱ្យនាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវខ្សែនេះឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ជាផ្លូវប្រកបដោយ គុណភាព ដើម្បីប្រើប្រាស់យូរងង្វែង ជាពិសេសផ្តល់ជូនប្រជាពលរដ្ឋពលរដ្ឋដែលរស់ក្នុងមូលដ្ឋានផ្ទាល់។
សូមបញ្ជាក់ថា ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ គឺមានប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ (កំណាត់ទី១ ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៨០០ ម៉ែត្រ និងកំណាត់ទី២ ក្រាលបេតុងប្រវែង ៤៧២ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដី ល្បាយក្រួស, សាងសង់លូមូលមុខមួយចំនួន ១ កន្លែង និងសំណង់រំដោះទឹករាងអក្សរអ៊ុយប្រវែង ៣១០ ម៉ែត្រ ស្ថិតនៅភូមិរវៀង ឃុំងន ទៅភូមិព្រៃគគីរ ឃុំក្លែងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលផ្លូវខាងលើនេះស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕
អត្ថបទ៖ សុន រ៉ាឌី


















-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧