ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តព្រះវិហារបន្តយកចិត្តទុកដាក់ពីសុខភាពជនភៀសសឹក
ព្រះវិហារ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពរស់នៅ និងស្បៀងជូនជនភៀសសឹក ព្រមទាំងរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យបន្ថែម នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងពេលចុះពិនិត្យនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់រដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួល និងដោះស្រាយជាយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនភៀសសឹកឱ្យទទួលបានការស្នាក់នៅបណ្តោះអាសន្នមួយយ៉ាងសមរម្យ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មើលឃើញថា បន្ទាប់ពីមានជម្លោះព្រំដែនភ្លាម ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅមណ្ឌលសុវត្ថិភាព ហើយទទួលបានការយកចិត្តទុកដាក់យ៉ាងល្អបំផុតពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្ត ដោយបានផ្តល់អំណោយជូនពួកគាត់ជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយ ជាស្បៀង តង់ និងឃីតជាច្រើន បូករួមជាមួយអំណោយពីសប្បុរសជន បានជួយឱ្យការរៀបចំមណ្ឌលសុវត្ថិភាពគ្រប់ទីតាំងឱ្យទទួលបានស្បៀងគ្រប់គ្រាន់។
ក្នុងពេលសាកសួរសុខទុក្ខជាមួយជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពលើបទឈប់បាញ់ ប៉ុន្តែផ្អែកតាមស្ថានភាពតាមបន្ទាត់ព្រំដែនមិនទាន់វិលទៅប្រក្រតី ដូច្នេះស្ថានភាពជនភៀសសឹកនៅតែជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីធានាការផ្គត់ផ្គង់មិនថា ទាំងការស្នាក់នៅ ស្បៀង សម្ភារៈប្រើប្រាស់ ពិសេសបន្ទប់ទឹក និងបង្គន់អនាម័យបង្ការពីជំងឺដង្កាត់ផ្សេងៗ។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជនភៀសឹកទាំងអស់ សូមបន្តថែរក្សាសុខភាព ពិសេសស្រ្តីមានផ្ទៃពោះ និងកុមារ។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម សរុបមានចំនួន ៥៣៣១គ្រួសារ ស្មើនឹងមនុស្សចំនួនជាង២ម៉ឺននាក់៕




























-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី