ព័ត៌មាន
ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ បានចាប់ផ្តើមកៀងគរការឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការបន្ទាន់របស់សហគមន៍ជនភៀសសឹកនៅកម្ពុជា
“នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥, ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមមាន FAO Cambodia International Labour Organization IOM Cambodia United Nations Human Rights in Cambodia UN Women UN-Habitat Cambodia UNDP Cambodia UNDSS UNESCO Cambodia UNFPA Cambodia UNICEF Cambodia – ដើម្បីកុមារគ្រប់រូប UNIDO Cambodia World Food Programme និង World Health Organization (WHO) បានចូលរួមដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួបជាមួយសហគមន៍ជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលរងប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ពួកយើងបានស្តាប់ការព្រួយបារម្ភរបស់គ្រួសារជនភៀសសឹក និងបានវាយតម្លៃស្ថានភាពជាក់ស្តែងនៅទីនោះ។ ដោយបានសម្របសម្រួលជាមួយនឹងអាជ្ញាធរជាតិ អង្គការសហប្រជាជាតិ រួមជាមួយនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ ក៏បានចាប់ផ្តើមកៀងគរការឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការបន្ទាន់របស់សហគមន៍ជនភៀសសឹកទាំងនោះផងដែរ។
សំខាន់ជាងនេះទៅទៀត ពួកយើងសង្ឃឹមថានឹងមានសន្តិភាពយូរអង្វែង ដើម្បីអាចឱ្យសហគមន៍ជនភៀសសឹកទាំងនេះត្រឡប់ទៅផ្ទះរបស់គេវិញដោយសុវត្ថិភាព និងកសាងជីវិតរបស់ពួកគាត់ឡើងវិញដោយគ្មានការភិតភ័យ”។

“On August 6, 2025, UN agencies in Cambodia — including FAO, ILO, IOM, OHCHR, UN Women, UN-Habitat, UNDP, UNDSS, UNESCO, UNFPA, UNICEF, UNIDO, WFP, and WHO — joined a field visit organized by the Ministry of Foreign Affairs and International Cooperation to meet with displaced communities in Oddar Meanchey and Siem Reap provinces, affected by the Cambodia–Thailand border armed clashes.
We listened to the concerns of displaced families and assessed the situation on the ground. In coordination with national authorities, the UN — together with international and local humanitarian partners — has begun mobilizing a humanitarian response to address the immediate needs of displaced communities.
Above all, we hope for a lasting peace that enables communities to return home safely and rebuild their lives without fear.”









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ