ព័ត៌មាន
កម្ពុជា បន្តស្នើសុំយ៉ាងទទូចឲ្យថៃដោះលែងកងទ័ពទាំង១៨រូប ដែលថៃចាប់ទៅ ប្រគល់មកកម្ពុជាវិញឲ្យបានឆាប់
ក្រសួងការពារជាតិកម្ពុជា បានបន្តស្នើសុំយ៉ាងទទូចដល់ភាគីថៃ ឲ្យដោះលែងនូវទាហាន កម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់ ប្រគល់ឲ្យកម្ពុជាវិញឲ្យបានឆាប់ៗ ខណៈកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្ត ទុកដាក់បំផុតដើម្បីធ្វើការចរចាជាមួយភាគីថៃ ឲ្យមានការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកជំទាវអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ។
ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប ដែលទាហានថៃចាប់ទៅនេះដែរ នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏ បានផ្ញើលិខិតទៅកាកបាទក្រហមអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាអំពាវនាវយ៉ាងទទូច ដល់ភាគីថៃត្រូវបញ្ជូនពួកគេមកវិញ ឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕អត្ថបទបាន ចក់
-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦