ព័ត៌មាន
សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ
សប្បុរសជននានា បានបន្តឧប្បត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្តបន្ទាប់ដល់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលបានកំពុងលះបង់កម្លាំងកាយចិត្តក្នុង ការការពារបូរណភាពទឹកដី។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ អាជីវករនៅខេត្តព្រះសីហនុ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដូចជា អង្ករ២២៥០គីឡូក្រាម,មី១០៩កេស, ត្រីខ ៥១កេស,ទឹកសុទ្ធ៧១កេស និង២០០យួរ, ខ្ទឹមសរ ៥គីឡូក្រាម,នំ ១ថង់,សាប៉ូ ១ថង់,កាហ្វេ ១ថង់, កូការ ១កេស ,និងថវិកា ៧២២០០០០៛ សម្រាប់រៀបចំបញ្ជូនទៅចែកជូនដល់បងប្អូនវិរៈកងទ័ពជួរមុខនៅតាម បណ្តោយព្រំដែនកម្ពុជា និងថៃ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុល សំអុន បានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន។ មួយវិញទៀតសកម្មភាពរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីនេះ គឺជាសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិ និងបង្ហាញថា យើងសមរភូមិក្រោយមិនបោះបង់សមរភូមិមុខទេ៕





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ