ព័ត៌មាន
ពលករធ្វើការនៅប្រទេសថៃ អរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើពួកគាត់ និងជួយអោយមានការងារធ្វើនៅជិតផ្ទះ មិនមានការភិតភ័យ
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងចំនួន៨គ្រួសារ ដែលបានវិលមកពីប្រទេសថៃវិញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយពីមកដល់ព្រំដែនកម្ពុជា និងមានក្រុមការងាររបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក បានយកចិត្តទុកដាក់ដល់សុវត្ថិភាពដោយមានឡានមកទទួលទៅកាន់ស្រុកកំណើត និងមានបាយទឹកហូបរហូតមក។ ពេលមកដល់ផ្ទះមានឯកឧត្តម អ៊ុក ញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានចុះមកសួរសុខទុក្ខ ក៏ដូចជាផ្តាំផ្ញើអោយខិតខំកសាងជីវភាពគ្រួសារ និងថែសុខភាព។ ក្រោយឃើញការយកចិត្តទុកដាក់របស់ ក្រុមការងារ និងអាជ្ញាធរបែបនេះ ពួកគាត់នឹងឈប់ចំណាកស្រុក ដោយត្រូវខិតខំធ្វើការងារនៅក្នុងស្រុកជិតផ្ទះសម្បែងវិញ ព្រោះប្រាក់ខែនៅស្រុកខ្មែរល្អជាងស្រុកថៃផង។
ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក ញ្ញា អញ្ជើញចុះពិនិត្យដោយផ្ទាល់ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល។
ឯកឧត្តម អ៊ុក ពញ្ញា បានសំណូមពរដល់ពលករទាំងអស់ អោយប្រញាប់ទៅដាក់ពាក្យធ្វើការងារ ព្រោះក្នុងខេត្តកំពង់ឆ្នាំងមានការងារនៅតាមរោងចក្រ សហគ្រាសជាច្រើនកន្លែងរង់ចាំទទួលបងប្អូន។ ត្រូវចេះថែរក្សាសុខភាពក្រុមគ្រួសារអោយបានល្អ អោយកូនទៅរៀនសូត្រ និងខិតខំដាំដុះបន្លែបង្ការ និងបង្ករបង្កើនផលស្រូវ។ ម្យ៉ាងទៀតបើបងប្អូនចង់រកការងារធ្វើ ហើយពាក់ព័ន្ធនឹងសេវាសាធារណៈ បងប្អូនត្រូវមករកអាជ្ញាធរឃុំជួយអោយបានលឿន និងដាក់ការងារធ្វើបានទាន់ពេលផងដែរ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង