ព័ត៌មាន
អភិបាលខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនពលករ ត្រឡប់មកពីប្រទេសថៃ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាលនិងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ។
ជាក់ស្ដែងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារខណ្ឌ ចុះទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះសាច់ញាតិ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺស្របតាមការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ ដល់ប្រជាពលរដ្ឋជានិច្ច ។ ក្នុងការចុះសំណេះសំណាលនេះដែរ លោកអភិបាលបាននាំអំណោយសម្ភារៈប្រគល់ជូនរួមមាន អង្ករ ទឹកត្រីទឹកស៉ីអ៉ីវ មី ត្រីខ ទឹកសុទ្ធ និងវត្ថុប្រើប្រាស់ចាំបាច់ មួយចំនួន ។
ក្រៅពីនេះ លោក ថេង សុថុល ក៏បានជួយសម្រួលធ្វើ ការងារនិងឯកសារមួយចំនួន ដែលពួកគាត់បានបាត់ និងផ្ដល់នូវបណ្ណសមធម៌ ដើម្បីឲ្យគ្រួសារពួកគាត់អាចទទួលបានសិទ្ធិ និងអត្ថប្រយោជន៍សង្គមតាមច្បាប់។ ការចូលរួមនេះ ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលជួយពលករ និងគ្រួសារដែលកំពុងប្រឈមមុខបញ្ហាជីវភាព៕
អត្ថបទ៖ កុម្ភៈ







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ