ព័ត៌មាន
កម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃ ដែលត្រៀមប្តឹងកម្ពុជាទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ – ICC
ប្រទេសកម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃដែលគ្រោងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ កម្ពុជាកំដរភាគីថៃដល់ទីបញ្ចប់ ប្រសិនបើថៃមានបំណងពិតប្រាកដ និងមិនបានតែមាត់លើការចង់ប្រើប្រាស់យន្តការអន្តរជាតិដោះស្រាយវិវាទព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាតែងបង្ហាញជំហរយ៉ាងរឹងមាំ ហើយប្រកាសទទួលយកយន្តការច្បាប់អន្តរជាតិយ៉ាងពេញទំហឹង និងមិនស្ទាក់ស្ទើរឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham បានបញ្ជាឱ្យរៀបចំពាក្យបណ្ដឹងទាំងព្រហ្មទណ្ឌនិងរដ្ឋប្បវេណីប្រឆាំងនឹងកម្ពុជាទៅអន្តរជាតិ។
ឆ្លើយតបនឹងភាគីថៃ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រន់ក្នុងការត្រៀមរៀបចំប្រមូលភស្តុតាងជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្ត បទល្មើសរបស់ភាគីថៃក្នុងអំឡុងពេលវាយប្រហាររយៈពេល៥ថ្ងៃជាមួយកម្ពុជា។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងងងើលក្នុងគោលបំណងឈ្លានពានអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ដែលទង្វើនេះខុសទាំងស្រុងទៅនឹងច្បាប់អន្តរជាតិលើមាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមាត្រាទី២ នៃធម្មនុញ្ញអាស៊ាន។
នៅក្នុងពេញមួយអំឡុងប្រតិបត្តិការយោធាខុសច្បាប់អន្តរជាតិឈ្លានពានកម្ពុជានេះផងដែរ ភាគីថៃបានប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិជាច្រើនមកលើកងកម្លាំងកម្ពុជានិងគោលដៅស៊ីវិល ផ្ទះសម្បែងពលរដ្ឋ និងសាលារៀនជាដើម។ល។ ដែលក្នុងនោះភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំងបាញ់បំពាក់រ៉ូកែតរយៈចម្ងាយឆ្ងាយ (F-16) មកកាន់ទីវត្តអារ៉ាមកម្ពុជា ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលសកម្មភាពនេះជាឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ បំពានទាំងស្រុងលើ លក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និង អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២។
ទន្ទឹមនឹងនេះ ភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្គោម (Cluster Bombs) និងផ្សែងពុល (Poison Gas) ដើម្បីវាយប្រហារមកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងគោលបំណងរំលោភមកលើដែនអធិបតេយ្យកម្ពុជា និងសម្លាប់ទាហ៊ានកម្ពុជានៅលើទឹកដីកម្ពុជាផងដែរ។ ការប្រើប្រាស់អាវុធទាំងនេះរបស់ភាគីថៃ គឺល្មើសទាំងស្រុងលើអនុសញ្ញាហាមឃាត់នៃការប្រើប្រាស់អាវុធប្រឆាំងមនុស្សជាតិប្រភេទគ្រាប់បែកចង្គោម Cluster Bombs និងផ្សែងពុលដែលទង្វើរនេះជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី (Chemical Weapons Convention – CWC)។
ក្រៅតែពីការប្រើប្រាស់គ្រប់មធ្យោបាយខុសច្បាប់គ្រប់ទម្រង់លើដីនិងលើអាកាស ហើយបរាជ័យដោយកងកម្លាំងដ៏អង់អាចរបស់កម្ពុជា ភាគីថៃបានប្រព្រឹត្តិអំពើអមនុស្សធម៌ ផ្ទុយនឹងច្បាប់អន្តរជាតិ ដោយគ្មានភាពខ្មាស់អៀនបន្ថែមទៀត ពោលគឺភាគីថៃបាននិងកំពុងបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ក្រោយពីបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នានៅប្រទេសម៉ាឡេស៊ី ដែលកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមក្រសែភ្នែកអន្តរជាតិសម្រប សម្រួលដោយប្រធានអាស៊ានប្តូវេនម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងតាមដានយ៉ាងយកចិត្តទុកដាក់ដោយសាធារណរដ្ឋប្រជាមានិតចិន។
អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ គឺភាគីថៃបានចាប់ទាហ៊ានកម្ពុជាចំនួន២០នាក់ធ្វើជាចំណាប់ខ្មាំង នៅក្រោយ បទឈប់បាញ់ចូលជាធរណមាន ដែលសកម្មភាពនេះល្មើសទាំងស្រុងលើកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងហ្សឺណែវ (1949 Geneva Convention) មាត្រា១១៨ ក្នុងនោះបើយោងតាមប្រភពទាហានថៃដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ភាគីថៃបានធ្វើទារុណកម្មមកលើទាហ៊ានកម្ពុជា រហូតមានបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ដែលត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីពេលថ្មីៗកន្លងទៅនេះ។ ប៉ុន្តែដោយឡែក ជាការគួរឱ្យសោកស្តាយគឺ ភាគីថៃមិនទាន់ព្រមប្រគល់ទាហ៊ានកម្ពុជាដែលនៅសេសសល់មកឱ្យកម្ពុជានៅឡើយវិញនោះទេ។
ទន្ទឹមនឹងគោលបំណងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះផងដែរ ភាគីថៃគួរតែមានភាពក្លាហានជាមួយកម្ពុជាពាក់ព័ន្ធនឹងការយករឿងក្តីតំបន់ទាំង ៤ ពោលប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីវិនិច្ឆ័យផងដែរ៕
ដោយវង្ស មករា
សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង