ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ កោតសរសើរដល់កងវិស្វកម្មតេជោ ស្ថាបនាផ្លូវក្នុងស្រុកក្រឡាញ់ សម្រេចបាន១០០%
សៀមរាប ៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លើការងារ ស្ថាបនាផ្លូវនៅក្នុងស្រុកក្រឡាញ់ និងបានជំរុញឱ្យការងារស្ថាបនាផ្លូវខ្សែនេះបានចប់សព្វគ្រប់ទៅតាមផែនការ និងជាផ្លូវប្រកបដោយ គុណភាព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានផ្លូវល្អសម្រាប់ធ្វើដំណើរ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែងជាង ១៣ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ នៅឃុំស្នួល ទៅភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេច នូវសមិទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចទាំងទ្វេ បានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។
ឯកឧត្តម បន្តថា ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណ- ភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បញ្ហានេះ, តាមរយៈនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការអភិវឌ្ឍន៍ផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុក ដាក់យ៉ាងខ្លាំង ស្ថាបនាផ្លូវឱ្យមានភាពប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំ ប្រឹងប្រែងនៅលើការងារស្ថាបនាផ្លូវ សម្រេចបាន ១០០ ភាគរយ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញ ផ្លូវផ្សេងៗទៀតនោះឡើយ, ដោយបណ្តាញផ្លូវទាំងអស់បានកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងតាមសហគមន៍ និងសាធារណ- ជនទូទៅ មានផ្លូវល្អ និងប្រទាក់ក្រឡា បង្កើតជាបរិយាកាសអំណោយផល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ