ព័ត៌មាន
សមាជិករដ្ឋសភា ប្តេជ្ញាចូលរួមក្នុងសកម្មភាពលែងកូនត្រី និងបង្កង ដើម្បីបង្កើនផលមច្ឆាជាតិឱ្យកាន់តែប្រសើរ
ភ្នំពេញ ៖ សមាជិករដ្ឋសភា ប្តេជ្ញាចិត្តខ្ពស់ក្នុងសកម្មភាពលែងកូនត្រី និងបង្កង ដើម្បីចូលរួមបន្តស្តារឡើងវិញ ការបង្កើនផលមច្ឆាជាតិ និងក៏ដូចជាការលើកកម្ពស់សហគមន៍មូលដ្ឋាន ទទួលបានផលនេសាទកាន់តែប្រសើរក្នុងជីវភាពគ្រួសារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពិធីលែងត្រី និងបង្កង អបអរសាទរទិវាជាតិ ១ កក្កដា នៅស្ទឹងអង្គរបូរី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញផលត្រីសរុប ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលត្រីក្នុងស្រុកបានកើនឡើង ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ និងវិធានវិនិយោគក្នុងវារីវប្បកម្ម បានធ្វើឱ្យផលត្រីសរុបនៅកម្ពុជាមានកំណើនផលងើបឡើងវិញជាបណ្តើរៗ។
ឯកឧត្តម បន្តថា ចំណែកសកម្មភាពលែងត្រី និងបង្កង គឺជាផ្នែកមួយនៃការចូលរួមបន្តស្តារឡើងវិញ លើការបង្កើនផលមច្ឆា ជាតិ និងក៏ដូចជាការលើកកម្ពស់សហគមន៍មូលដ្ឋាន ទទួលបានផលនេសាទកាន់តែប្រសើរក្នុងជីវភាពគ្រួសារ និងកំណើនក្នុងសេដ្ឋ- កិច្ចជាតិ ជាក់ស្តែងសកម្មភាពនេះ ឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមលែងកូនត្រី ឬបង្កង ដើម្បីបង្កើតធនធានជលផលនៅ តាមសហគមន៍ ដើម្បីឱ្យផលមច្ឆាជាតិងើបឡើងវិញ។ ឯកឧត្តមក៏បានជំរុញឱ្យបណ្តាខេត្តនានា បន្តសកម្មភាពនេះបន្ថែមទៀត និង សូមឱ្យមានការគាំទ្រពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ សហការរួមគ្នា ដើម្បីជំរុញផលមច្ឆាជាតិយើងឱ្យងើបឡើងកាន់តែប្រសើរ។
ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក លើកឡើងឱ្យដឹងថា នៅក្នុងពិធី លែងកូនត្រី និងបង្កង អបអរសាទរទិវាជាតិ ១ កក្កដានេះ, ឯកឧត្តមបានដឹកនាំក្រុមការងារ ចូលរួមលែងកូនបង្កងចំនួន ២ ម៉ឺនក្បាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារមច្ឆាជាតិឱ្យងើបឡើងកាន់តែប្រសើរ ជាពិសេសផលបង្កងនៅកម្ពុជា។ ឯកឧត្តម ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សូមកុំចាប់ត្រី ឬបង្កង នៅក្នុងរដូវបិទនេសាទ ដើម្បីរួមគ្នាបង្កើនផលត្រី និង បង្កងធម្មជាតិឱ្យរីកធំធាត់ សម្រាប់ជាឱកាសដល់បងប្អូនអាចចាប់ផលត្រី និងបង្កងបានច្រើននៅពេលដល់រដូវនេសាទ ជាក់ស្តែងការ លែងត្រី និងបង្កងនាពេលនេះ គឺផ្តល់ប្រយោជន៍ដល់ប្រជាជនទូទៅ សម្រាប់ការបរិភោគ និងការធ្វើអាជីវកម្មផងដែរ ដើម្បីទទួល បានផលនេសាទកាន់តែប្រសើរក្នុងជីវភាពគ្រួសារ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លើកឡើងថា ជុំវិញផលត្រីទឹកសាប ជាពិសេសបង្កងទឹកសាប នេះ ខេត្តតាកែវ គឺជាខេត្តមួយដែលមានឈ្មោះល្បី ជាបង្កងដែលមានរស់ជាតិឆ្ងាញ់ ហើយកន្លងមក បង្កងទឹកសាបខេត្តតាកែវ ត្រូវ បានចុះបញ្ជីសម្គាល់ភូមិសាស្រ្ត ដោយក្រសួងពាណិជ្ជកម្ម។ តាមរយៈនេះ បានធ្វើឱ្យផលបង្កងនៅក្នុងខេត្តតាកែវ មានភាពល្បីពេញ និយម និងមានតម្លៃខ្ពស់នៅលើទីផ្សារ។ ជុំវិញបញ្ហានេះ ឯកឧត្តមអភិបាល លើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ចូលរួមចិញ្ចឹមត្រី ឬការចិញ្ចឹមបង្កងតាមលក្ខណៈគ្រួសារ តូចក្តី ឬធំក្តី សម្រាប់បម្រើផលប្រយោជន៍ដល់ការហូបចុក និងការលក់ដូរផ្សេងៗ ដើម្បីរកប្រាក់ ចំណូលបន្ថែមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ