ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ពិធីនេះធ្វើឡើង នាសាលពិព័រណ៍ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ ។
ក្នុងឱកាសដ៏សោមនស្សរីករាយយ៉ាងក្រៃលែងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធាន សមាគម(អ.ម.ត) បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ជូនចំពោះថ្នាក់ដឹកនាំនៃ សមាគម (អ.ម.ត) និងនិស្សិតដែលទើបបញ្ចប់ ការសិក្សា និងនិស្សិតដែលត្រៀមនិងចេញទៅចេញសិក្សានៅប្រទេសចិនចំនួន១០១នាក់ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះ និស្សិតជ័យលាភីឆ្នាំសិក្សា 2025-2026 រួមនិងនិស្សិតបាននិងកំពុងបញ្ចប់ការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត។
ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរឹតចំណងមិត្តភាពដ៏ល្អ និងបានផ្តល់នូវអាហារូបកណ៍ ជូនដល់និស្សិតកម្ពុជាជារៀង រាល់ឆ្នាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ប្រពៃ និងមានសារៈសំខាន់បំផុត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបន្តថា មិត្តភាពជាប្រពៃណីនេះ ត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ តាំងពីព្រះករុណា ព្រះរាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុន ដែលទាំងនេះគឺបានបញ្ជាក់ថា កម្ពុជានឹងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ក្នុងនាមសម្ដេចតេជោ សម្ដេចធិបតី និងលោក ជំទាវបណ្ឌិតផ្ទាល់ សុំចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភី ទៅបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ទំនុកចិត្តខ្ពស់។
លោកជំទាវបណ្ឌិត សូមជូនពរឱ្យនិស្សិតដែលបានទៅសិក្សានៅប្រទេសចិនទាំអស់ ទទួលបានជោគជ័យ កសាងនូវមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ ដើម្បីឈានទៅពង្រឹងខ្លួនឯងក្នុងការសិក្សា។ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិ យើងឱ្យការតែរីកចម្រើន។ លោកជំទាវបណ្ឌិតមានមោទនភាពនិងសមិទ្ធផលថ្មីៗរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតាអាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ ដែលបានបង្កឱ្យនិស្សិតទាំងអស់នេះ មានឱកាសបានបន្តការសិក្សានៅក្រៅប្រទេស។
ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា សូមសំដែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និង និស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមទៅសិក្សានាពេលខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អ.ម.ត តាំងពីឆ្នាំ 2011 មកដល់បច្ចុប្បន្ន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាចំនួន៣ជំនាន់មកហើយ។
ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស- និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរគុណ ឯកឧត្តមអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន សមាគមពាណិជ្ជកម្មករចិន ក្រុមហ៊ុន វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលភាសាចិន ព្រមទាំងផ្ដល់ការគាំទ្រជាតិខ្លាំង នៅក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងក្របខណ្ឌអាហារូបករណ៍ ដែលផ្ដល់ជូនគណៈកម្មការ អ.ម.ត ធ្វើឱ្យនិស្សិតបានទៅសិក្សាបន្ត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីពាក់ព័ន្ធទាំងអស់បានផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែង ចំពោះកិច្ចការសហប្រតិបត្តិការល្អ ទៅដល់គណៈកម្មាធិការហារូបករណ៍ ពិសេសបានចំណាយធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីរួមចំណែកទំនុកបម្រុងនិស្សិតកម្ពុជា ក្នុងការជំរុញអនុវត្តភារកិច្ច ដោយទទួលបានផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង