ព័ត៌មាន
អគារថ្មីក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង សម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ធំ : លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមសម្ពោធអគារក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដែលជាសមិទ្ធផលថ្មី រួមចំណែកដល់ ការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុ- ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងកម្មវិធីសម្ពោធអគារមន្ទីរពេទ្យបង្អែកស្រុកស្ទោង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធអគារក្នុងមន្ទីរពេទ្យបង្អែកស្រុក ស្ទោង ដែលស្ថិតនៅក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ អគារថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខាភិបាល ដែលជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្រប តាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុង អាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារ ជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ ខៀវ ស៊ីណា ដែលបានរួមចំណែកផ្ដល់វិភាគទាន ដល់ការកសាងអគារនេះឡើង មានកម្ពស់២ ជាន់ សរុប២៨ បន្ទប់ មានបណ្ដោយ៤៥ ម៉ែត្រ និងទទឹង ១៨ ម៉ែត្រ ឲ្យចេញជារូបរាង ឡើង ដើម្បីផ្តល់សេវាសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ។ ស្របពេលដែលតម្រូវការសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋមាន ការកើនឡើង ហើយលទ្ធភាពទទួលបានសេវាសុខាភិបាលនៅមានភាពខ្វះចន្លោះនៅឡើយ ឯកឧត្តម ជា ចាន់តូ បានរៀបចំសាងសង់ អគារនេះឡើងចាប់តាំងពីខែមីនា ឆ្នាំ២០២២ និងទើបបញ្ចប់ការសាងសង់ជាស្ថាពរ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការទទួលបានសេវាសុខាភិបាលឆាប់រហ័ស ទាំងប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុកជុំវិញនេះ។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ នោះទេ ប្រទេសជាតិនឹងធ្លាក់ក្នុងភាពខ្មៅងងឹត គ្មានការរីកចម្រើន ហើយប្រជាពលរដ្ឋនឹងរងទុក្ខ ជាក់ស្តែងដូចក្នុងសង្គ្រាមស៊ីវិលដែលយើងធ្លាប់បានឆ្លងកាត់នៅឆ្នាំ១៩៧០-១៩៧៩ កន្លងមក។
ក្នុងពិធីនេះដែរ, លោកជំទាវ បានលើកឡើងការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗ ដែលឈានទៅដល់ការផ្ទុះ អាវុធក្នុងទ្រង់ទ្រាយធំ បានបន្ថែមសម្ពាធមកលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាព សេដ្ឋកិច្ចនិងសង្គម។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាតែងតែ ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចប្រកបដោយថាមភាពនិងចីរភាព។ ក្នុងកាលៈទេសៈនេះ លោកជំទាវ បានអំពាវនាវដល់បងប្អូនទាំងអស់ ជឿជាក់ និងគាំទ្រទាំងស្រុង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្តល់ កម្លាំងចិត្តដល់កងទ័ពកម្ពុជានៅសមរភូមិជួរមុខ ដែលបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហាន ដោយមិនខ្លាចពលីជីវិតក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិយើងទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនបុគ្គលិកសុខាភិបាល គ្រូពេទ្យ និងបងប្អូន ប្រជាពលរដ្ឋសរុបប្រមាណ ២៩៧ នាក់ ក្នុងនោះរួមមាន៖ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុកស្ទោង ចំនួន ៥ លានរៀល, មេឃុំ និងមេភូមិ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៥ ម៉ឺនរៀល, ឧបត្ថម្ភបុគ្គលិកសុខាភិបាល និងគ្រូពេទ្យ ទទួលបានសារុង១ និងថវិកា៥ ម៉ឺនរៀល និងប្រជាពលរដ្ឋ ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ