ព័ត៌មាន
សម្ដេចតេជោ៖ អង្គុយរាប់រយម៉ោងចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អ ហើយទោះមកតារាងកូនគោលតែនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយ ពិសេសខាងកងទ័ពនៅព្រំដែន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា សម្ដេចអង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អ ហើយទោះមកតារាងកូនគោលតែសម្ដេចនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា « ជាមួយ STARBUCKS (0%) ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។ តាំងពីមានសភាពការនៅព្រំដែនមកចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវ ល្ងាច១កែវ ដែលស្ករ០%។ ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។»
សម្ដេចតេជោបញ្ជាក់ថា «អង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អទាំង Driver wood lrons ហើយទោះមកតារាងកូនគោលតែខ្ញុំនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។ រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់។»









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ