ព័ត៌មាន
យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងយោធិននារីកងពលតូចដឹកជញ្ជូនលេខ៩៩ បាននាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដល់កងពលតូចថ្មើរជើងអន្តរាគមន៍លេខ១៤ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។
អំណោយដែលចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខនេះ រួមមានកាហ្វេ ២កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, មីគោក២០កេស, ទឹកសុទ្ធ៥០កេស, អង្ករ២០០គីឡូក្រាម, ទឹកផ្លែឈើ៥កេស, ប្រេងរឹត៣កេស, ធូបមូស១កេស, បារី១កេស, ទឹកដោះគោ១១កេស, ប្រហុក៥០០កំប៉ុង, នំខេក៩០០៧កេស និង Power Bank ចំនួន៥០ផងដែរ។
ក្រៅពីយកអាហារក្រៀម រក្សាទុកបានយូរ លោកជំទាវចាយ ច័ន្ទរ៉ានី និងយោធិននារីនៃកងពលតូច ដឹកជញ្ជូនលេខ៩៩ ក៏បានរៀបចំធ្វើសម្លរខ និងស៊ុប ចំនួន៥០០កញ្ចប់ និងបាយ៥០០កញ្ចប់ ចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិនៅសមរភូមិមុខផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលលោកជំទាវ ចាយ ច័ន្ទរ៉ានី រួមនិងយោធិននារីកងពល បានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមរបស់សមរភូមិក្រោយគាំទ្រដល់សមរភូមិមុខ សាមគ្គីភាពជាធ្លុងមួយ ឆន្ទៈតែមួយ ស្មារតីតែមួយរួមគ្នាទប់ទល់ការឈ្លានពានពីសំណាក់បរទេសនោះ៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ