ព័ត៌មាន
អន្តរក្រសួងស្ថាប័ន ដឹកនាំកិច្ចប្រជុំ លើការរៀបចំតាក់តែងឯកសារគតិយុត្ត«អនុក្រឹត្យស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល»
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងការដ្ឋានកែទម្រង់ទាំង៥វិស័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។
អនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល រៀបចំឡើងដើម្បីកំណត់អំពីមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាលសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះ មានភ្ជាប់តារាងឧបសម្ព័ន្ធចំនួន២ ដែលតារាងឧបសម្ព័ន្ធទី១រៀបរាប់ពីបញ្ជីឈ្មោះមុខតំណែងវិជ្ជាជីវៈសុខាភិបាល និង តារាងឧបសម្ព័ន្ធទី២រៀបរាប់ពីការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ ហើយមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដែលមានកំណត់ក្នុងឧបសម្ព័ន្ធទាំង២ ត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីបំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។
ជារួមស្មារតីអង្គប្រជុំបានពិភាក្សាផ្តល់មតិធាតុចូលយ៉ាងលម្អិតទៅលើការកំណត់ទម្រង់ ខ្លឹមសាររួម ពាក្យពេចន៍ ឃ្លាឃ្លោងនៃសេចក្តីព្រាងអនុក្រឹត្យ និងការកំណត់កែសម្រួលចំណុចមួយចំនួនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធទាំង២ឱ្យកាន់តែមានភាពច្បាស់លាស់និងត្រឹមត្រូវ ដើម្បីមានមូលដ្ឋានក្នុងការដាក់ជូនប្រជុំបន្តកម្រិតលេខាធិការដ្ឋាននៃ គ.វ.រ.៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ