ព័ត៌មាន
ពលករខ្មែរអះអាងថា មិនត្រឡប់ទៅថៃវិញទេ បើទោះបីជាស្ថានភាពវិលត្រឡប់ដូចដើមក្តី
ក្រុមពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានបញ្ជាក់ថា ទៅថ្ងៃអនាគតខាងមុខ បើទោះបីជាស្ថានភាពព្រំដែនវិលត្រឡប់ទៅជាធម្មតាឡើងវិញ ពួកគាត់ក៏មិនវិលត្រឡប់ទៅរស់នៅ និងធ្វើការនៅថៃទៀតទេ ដោយសារការងារនៅកម្ពុជាមានសម្បូរបែប ប្រាក់ខែក៏សមរម្យព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនថែមទៀត ជាពិសេស បានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិជាដើម។
អ្នកស្រី ប៊ុន ថា អតីតពលករនៅថៃប្រមាណ១៥ឆ្នាំ និងបច្ចុប្បន្នកំពុងបម្រើការងារក្នុងរោងចក្រស្បែកជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ផ្តល់រថយន្តចាំទទួលជូនដំណើរពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។ អ្នកស្រី បានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូររោងចក្រ សហគ្រាសនៅទូទាំងប្រទេស សម្បូរការងារធ្វើដែលបងប្អូនត្រឡប់មកវិញចង់ទៅធ្វើការនៅខេត្តណាក៏បាន។
ក្រុមពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃកាលពីដើមខែសីហានេះ បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលនៅពេលត្រឡប់មកពីថៃវិញ ហើយផ្ដល់ឱកាសការងារឱ្យធ្វើភ្លាមៗ។ ក្រុមពលករ បានបង្ហាញការប្ដេជ្ញាចិត្ត នឹងខិតខំធ្វើការងានៅប្រទេសខ្មែរលែងត្រឡប់ទៅថៃទៀតវិញទៀតហើយ ខណៈការងារក្នុងស្រុកមានច្រើនជំរើស ហើយប្រាក់ចំណូលក៏ទទួលបានមិនចាញ់ការងារនៅប្រទេសថៃផងដែរ ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនថែមទៀតផង។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រ គួរតែចូលរួមឱ្យបានសកម្មក្នុង «វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)៕
អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
កីឡា1 week ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
ព័ត៌មាន3 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន1 week ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area