ព័ត៌មាន
លោកអភិបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីពាក់ព័ន្ធត្រូវបង្កើនការបំរើនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋ
ភ្នំពេញ៖លោកអភិបាលខណ្ឌ៧មករាបានជំរុញដល់មន្រ្តីក្រោមវាទគ្រប់ការិយាល័យ និងជំនាញពាក់ព័ន្ធ រួមទាំងប៉ុស្តិ៍និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ពេលវេលា និងបានល្អប្រសើរ។
ការលើកឡើងរបស់លោកអភិបាលខណ្ឌ៧មករា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី គណៈអភិបាលរង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាង២០០នាក់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាប្រជុំនៃវិទ្យាល័យបាក់ទូក។
ក្នុងវេទិកាផ្សព្វផ្សាយនេះផងដែរ រដ្ឋបាលខណ្ឌបានឲ្យបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅបញ្ហានិងសំណូមពរមួយចំនួន ដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូរ សេវាសាធារណៈ តាមរយះផ្ទាល់មាត់ និងតាមរយះការសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយភ្លាមៗនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឆ្លើយតបភ្លាមៗ ជាមួយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅអ្វីដែលត្រូវដោះស្រាយ និងជំរុញដល់ជំនាញពាក់ព័ន្ធនូវសំណូមពរ ត្រូវសម្របសម្រួល ជូនដល់បងប្អូនជាពលរដ្ឋឲ្យបានល្អប្រសើរ និងលឿនរហ័ស។
លោក ថេង សុថុល អភិបាល៧មករាបានដាស់តឿនដល់មន្រ្តីក្រោមឪបាទទាំងអស់ ត្រូវគិតថាបងប្អូនប្រជាពលរដ្ឋ ដែលក្នុងមូលដ្ឋានដែលមកទទួលសេវាសាធារណៈ ជាពិសេសស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា សិស្សនិស្សិតជាដើម ត្រូវយកចិត្តទុកដាក់ពិនិត្យបំរើជូនពួកគាត់ឲ្យបានលឿនរហ័ស ដោយពុំចាំបាច់ឲ្យពួកគាត់រងចាំរយះពេល ៣ថ្ងៃឬយូជាងនេះ នោះទេ ត្រូវពន្លឿនបំរើសេវា ហើយឲ្យពួកគាត់អង្គុយរងចាំយកឯកសារតែម្ដង ។
ជាចុងក្រោយលោកអភិបាលបន្ថែមទៀតថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះ មន្រ្តីទាំងសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់សំណេះសំណាលជាមួយពួកគាត់ ក្នុងករណីមានតម្រូវការឯកសារធារណៈត្រូវសម្រួលជូនពួកគាត់ ឲ្យល្អប្រសើរ ដើម្បីសង្គមទាំងអស់គ្នា៕
អត្ថបទ៖ កុម្ភៈ











-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ