ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖កាលៈទេសៈនេះដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យមានភាពរឹងមាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហានេះ បានផ្ញើសារជូនជនរួមជាតិថា នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ ដោយត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ឯកឧត្តមបាន យល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។
ឯកឧត្តមបន្តថា៖«នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព»។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ សម្រាប់អនាគតយូរអង្វែងទៅមុខ។
បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី កាលៈទេសៈនេះជាមេរៀនដ៏សំខាន់ គឺការពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំឡើង យើងត្រូវពង្រឹងជាប់ជានិច្ច ពីព្រោះថា ពេលយើងរឹងមាំ នោះការនាំចូលពីប្រទេសជិតខាងនឹងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិ ហើយកម្ពុជាយើងនឹងឈានទៅរកភាពម្ចាស់ការលើទីផ្សារ នៃទំនិញនិងផលិតរបស់ខ្លួនបាន ជាក់ជាមិនខាន។
សារជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ឯកឧត្តម បានយល់ពីទឹកចិត្តស្នេហាជាតិរបស់បងប្អូនជនរួមជាតិ! ប៉ុន្ដែទោះយ៉ាងណាក្តី ពេលនេះ ម៉ោងនេះ ឯកឧត្តម ហ៊ុន ម៉ានី ស្នើសុំបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ៕

-
កីឡា1 week ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
ព័ត៌មាន5 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន1 week ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
កីឡា3 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)