ព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អន្តរកាលបានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ
ក្រុមអ្នកសង្កេតការណ៍អន្តរកាលតំណាងប្រទេសចំនួន៧ បានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ។
រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អ្នកសង្កេតការណ៍អន្តរកាលយោធា (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៧ រួមមាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានបញ្ចប់ការចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ នៅច្រកតំបន់បឹងត្រកួន ច្រកអូរបីជាន់ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនៅខេត្តព្រះវិហារ ចុះពិនិត្យទីតាណងរងការខ្ទេចខ្ទាំនៅច្រកអានសេះ។
ការចុះពិនិត្យរយៈពេល៣ថ្ងៃរបស់អ្នកសង្កេតការណ៍អន្តរកាលយោធា IOT ក្រោមការសម្របសម្រួលពីឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងទទួលបានការស្វាគមន៍ពីសំណាក់បណ្តាមេបញ្ជាការអង្គភាព និងថ្នាក់ដឹកនាំខេត្ត ដើម្បីពន្យល់ និងបង្ហាញជូនអ្នកសង្កេតការណ៍អន្តរកាលយោធា IOTនោះ សម្រាប់ទទួលបានព័ត៌មានលម្អិតពីការមិនគោរពបទឈប់បាញ់ ព្រមទាំងការមិនគោរពដល់គោលការណ៍រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំង២ប្រទេសពីសំណាក់កងទ័ពឈុតខ្មៅរបស់ថៃ។
អំឡុងបេសកកម្ម៣ថ្ងៃរបស់អ្នកសង្កេតការណ៍អន្តរកាល សង្កេតឃើញមានជនភៀសសឹងចំនួនជាង៩០០គ្រួសារបានចាកចេញពីលំនៅដ្ឋានហើយត្រឡប់ទៅកាន់ជំរុំភៀសសឹកវិញនៅវត្តពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន អ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេសបានលើកស្លាកការិយាល័យអ្នកសង្កេតការណ៍អន្តរកាលរបស់ខ្លួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្នុងទីរួមខេត្តព្រះវិហារ នៅពេលអនាគតផងដែរ។
សូមជម្រាបថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT៕





























-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ