ព័ត៌មាន
ព្រឹត្តការណ៍ V-Active Fun Run លើកទី៣ ប្រារព្ធឡើងក្នុងទីរួមខេត្តកំពង់ធំ បញ្ចប់ទៅប្រកបដោយភាពរីករាយ ក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់ទិសទីយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអាទិត្យ ទី១២ មីនា ក្នុងទីរួមខេត្តកំពង់ធំ
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅកាល ពីព្រឹកថ្ងៃអាទិត្យ ទី១២ មីនា ក្នុងទីរួមខេត្តកំពង់ធំ បានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទីជាង២ពាន់នាក់ ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប សមាជិក សមាជិកានៃស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងសិល្បៈករ សិល្បការីនីជាច្រើនរូប។ V-Active Fun Runលើកទី៣នេះរៀបចំឡើងដើម្បី ប្រារព្ធកម្មវិធីបុណ្យទន្លេលើកទី៧ ក៏ដូចជាអបអរសាទរការដាក់ឲ្យ ដំណើរការជាផ្លូវការភេសជ្ជៈ វី-អាកទីវទី៣ គឺ វី-អាកទីវ បៃតង ដោយមានសម្លៀកបំពាក់អាវយឺត ពណ៍បៃតងយ៉ាងស្រស់ស្អាត និងមានភាពលេចធ្លោពាសពេញ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


ក្រៅពីការរត់បណ្តាក់ និងដើរកម្សាន្ត ព្រឹត្តការណ៍នេះតែងតែបានផ្សារភ្ជាប់ជាមួយសកម្មភាពបត់បេះដូងរបស់យុទ្ធនាការ BeyondtheGames ដែលអនុញ្ញាតឲ្យអ្នកចូលរួមបានបង្ហាញក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជា ដែលកំពុងត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាបានក្លាយទៅជាកម្មវត្ថុក្នុងការស្វែងរកការបរិច្ចាគ ថវិកាឧបត្ថម្ភកីឡាករ កីឡាការិនី មានពិការភាព ក្នុងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាដៃគូបរិច្ចាគ ដែលក្នុងមួយបេះដូងមានតម្លៃ ស្មើ ៥០០រៀល។



អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានភាពរីករាយដែលបានរៀបចំព្រឹត្តការណ៍ V-Active Fun Run នេះជាថ្មីម្តងទៀតឆ្លើយតបតាមសំណូមពរជាច្រើនពីអ្នកស្រឡាញ់កីឡា និងសុខភាព។ ព្រឹត្តការណ៍នេះក៏ធ្វើឡើងដើម្បីបន្ថែមភាពរីករាយ និងអបអរសាទរពិធីបុណ្យទន្លេជាមួយបងប្អូនខេត្តកំពង់ធំ ស្របជាមួយការដាក់ឲ្យដំណើរការភេសជ្ជៈ វី-អាកទីវ បៃតងរបស់យើងខ្ញុំ។ កីឡានាំមកនូវការជួបជុំ ហើយការនាំយកការជួបជុំ និងភាពរីករាយ គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ ភាគហ៊ុនជាជនជាតិខ្មែរសុទ្ធសាធ យើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ការអភិវឌ្ឍន៍ វិស័យកីឡា ក៏ដូចជាឧបត្ថម្ភព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមថាតាមរយៈបណ្តាញទីផ្សារ និងការផ្សាយរបស់យើង ប្រជាជនកម្ពុជាទាំងអស់គ្នានឹងស្រឡាញ់ចូលចិត្តកីឡា រួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិករបស់យើង និងចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមទាំងអស់គ្នា។»



វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើន វិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលាន វាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមាន ភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗ ពីស្ថាប័នអន្តរជាតិជាច្រើន។ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុន ក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បី តម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹក សន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។



-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”