ព័ត៌មាន
ក្រុមអាជីវករអរគុណរាជរដ្ឋាភិបាលដែលស្វះស្វែងរកទីផ្សារសម្រាប់កសិផល ក្រោយបិទច្រកព្រំដែនកម្ពុជា-ថៃ
ក្រុមអាជីវករ ដែលរកស៊ីខាងវិស័យចំណីសត្វ និងកសិផលក្នុងស្រុក បានអរគុណ និងដឹងគុណដល់ រាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែង និងខិតខំស្វះស្វែងរកទីផ្សារជូនដល់ប្រជាពលរដ្ឋ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ក្រោយការបិទព្រំដែនរវាងកម្ពុជា និងថៃ។
អ្នកស្រី ទង ថន ម្ចាស់ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហម ក្នុងខេត្តប៉ៃលិន ដែលបានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ២០១១ បានប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ក្រុមហ៊ុនចំណីសត្វក្នុងខេត្តប៉ៃលិនបានទទួលទិញពោតក្រហម និងដំឡូងមី ពីទីតាំងអ្នកស្រី បន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនឹងប្រទេសជិតខាង។ អ្នកស្រី បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែងដល់អាជីវកម្មអ្នកស្រីឱ្យមានការនាំចេញទៅក្រុមហ៊ុនផលិតចំណីសត្វទាំងនៅក្នុងខេត្តប៉ៃលិន ភ្នំពេញ និងរហូតដល់ខេត្តកំពត។
អ្នកស្រីបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃ ឡសម្ងួតរបស់អ្នកស្រីអាចផលិតជាគ្រាប់ពោតស្ងួតសម្រាប់នាំចេញបានប្រមាណជា៥០០តោន ប៉ុន្តែតម្លៃមានការប្រែប្រួលទៅតាមទីផ្សារជាក់ស្តែង។ អ្នកស្រីបានបន្ថែមថា ពិតជាសប្បាយចិត្ត និងដឹងគុណខ្លាំងណាស់ដល់ក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់ ពោលមិនមែនតែលើកដំបូងទេ តែជាច្រើនដងមកហើយដែលក្រសួងបានណែនាំ និងជួយដោះស្រាយបញ្ហាដែលយើងជួបប្រទះ។
អ្នកកស្រី សំ ផល្លា ម្ចាស់ឡសំងួត ស្ថិតនៅសង្កាត់អូតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បានឱ្យដឹងស្រដៀងគ្នាដែរថា ទីតាំងអ្នកស្រីអាចស្តុកពោតក្រហមប្រមាណពី ៦ពាន់តោន ទៅ១ម៉ឺនតោន។ អ្នកស្រី បានបន្តថា ការងារដែលសម្រេចជោគជ័យរហូតមកទល់សព្វថ្ងៃនេះ គឺបានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីអាណត្តិដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហម នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ លោកជំទាវ តោ ពិឡា រដ្ឋលេធិការក្រសួងពាណិជ្ជកម្ម បានស្នើសុំឲ្យម្ចាស់ឡសម្ងួត ទទួលទិញពោតក្រហមក្នុងខេត្ត សូមជួយបន្តទិញពោតក្រហមឲ្យបានកាន់តែច្រើនពីកសិករឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ លោកជំទាវ បានអំពាវនាវអ្នកទិញទាំងអស់ មេត្តាជួយទិញតម្លៃសមរម្យពីប្រជាកសិករផងដែរ៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ