ព័ត៌មាន
ក្រសួងការងារ ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់យកឱកាសពង្រឹងទំនាក់ទំនង កសាងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែកនូវគោលនយោបាយទីផ្សារការងាររបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីកម្ពុជាក្នុងការរៀបចំជណ្តើរអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ។

ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្តនិស្សិតជ័យលាភីចូលរួមជាភ្នាក់ងារព័ត៌មានទីផ្សារការងារក្នុងការផ្សព្វផ្សាយឱកាសការងារតាមរយៈការទូរសព្ទមកកាន់លេខ១២៩៧ ដើម្បីចុះឈ្មោះស្វែងរកការងារ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់សេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។

ជាទីបញ្ចប់ លោកជំទាវបានរម្លឹកអំពីបេសកកម្មរបស់និស្សិតជ័យលាភីទាំងអស់ក្នុងនាមជាយុវជនបន្តវេន ដែលត្រូវតែក្លាហានក្នុងការការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅគ្រប់កាលៈទេសៈ និងត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានក្នុងការចូលរួមកសាង និងអភិវឌ្ឍមាតុប្រទេសឱ្យបានរុងរឿងជានិច្ចនិរន្តរ៍៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ