ព័ត៌មាន
អតីតពលករមកពីថៃ កំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃពីកម្មវិធីរបស់រាជរដ្ឋាភិបាល
គិតមកដល់ពេលនេះពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញមានចំនួនជាង ៩២ ម៉ឺននាក់។ ក្នុងនោះអ្នកដែលទទួលការងារថ្មីធ្វើជាង ៦ ម៉ឺននាក់ និងអ្នកដែលចាប់អារម្មណ៍ចង់ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាង ៣ ម៉ឺននាក់ ខណៈពលករមួយចំនួនបានកំពុងទទួលការបណ្តុះបណ្តាលជំនាញយ៉ាងយកចិត្តទុកដាក់ និងដោយឥតគិតថ្លៃ តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាគោលនយោបាយរបស់រាជារដ្ឋាភិបាល ១,៥ លាននាក់ (TVET 1,5M)នេះ។
លោក ឈួន សារួន អតីតពលករមកពីប្រទេសថៃ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានប្រាប់ ប៊ីធីវី ឱ្យដឹងថា មុនពេលោកបានចូលរៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបានទៅធ្វើការងារនៅប្រទេសថៃរយៈពេល១ឆ្នាំកន្លះ ដោយសារការអូសទាញពីបងប្អូន។ លោកបានបន្តថា លោកធ្វើការងារនៅប្រទេសថៃ ខាងផ្នែកសំណង់ ទទួលបានប្រាក់ឈ្នួលចំនួន ៤០០ បាត ស្នើនឹងប្រមាណជាង៤ម៉ឺនរៀល ក្នុងមួយថ្ងៃដោយមិនបូករួមទាំងថ្លៃអាហារហូបចុកការស្នាក់នៅ និងរបបថែទាំសុខភាពនោះទេ។
លោក សារួន បានឱ្យដឹងថា ដោយសារបញ្ហាជម្លោះព្រំដែន និងក្តីបារម្ភអំពីសុខសុវត្ថិភាព លោកក៏បានវិលត្រឡប់មកស្រុកកំណើតវិញអំឡុងខែមិថុនា រហូតមានការណែនាំពីសាច់ញាតិឱ្យចុះឈ្មោះចូលរៀនជំនាញផ្នែកម្ហូបអាហារ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែន ដើម្បីទទួលបានជំនាញមួយពិតប្រាកដ និងងាយស្រួលស្វែងរកការងារ ឬក៏បើកជាអាជីវកម្មផ្ទាល់ខ្លួនមួយដើម្បីមានប្រាក់ចំណូល និងពុំចាំបាច់ធ្វើការចំណាកស្រុកដូចមុនទៀត។
ចំណែក លោក កើត ធឿន ជាអតីតពលករមកពីថៃដូចគ្នា និងបច្ចុប្បន្នកំពុងរៀនជំនាញផ្នែកធុរកិច្ចភេសជ្ជៈ នៅវិទ្យាស្ថាន NIEI នេះដែរ បានលើកឡើងថា ដោយសារលោកទទួលបានព័ត៍មានផ្សព្វផ្សាយរបស់ក្រសួងការងារ អំពីការរៀនជំនាញដោយឥតគិតថ្លៃ ដូច្នេះលោកបានសម្រេចចិត្តចុះឈ្មោះដើម្បីបានរៀនជំនាញនេះ។ លោកបានឲ្យដឹងថា ពេលមករៀនក្រៅពីការរៀនមិនអស់ប្រាក់ លោកក៏អាចស្នាក់នៅក្នុងសាលាដោយមិនគិតថ្លៃផងដែរ ដោយមានការយកចិត្តទុកដាក់ពីសាលា។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលបានស្នើសុំចុះឈ្មោះដើម្បីរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) មានចំនួនសរុបជាង ១៣ ម៉ឺន ២ពាន់នាក់។ ក្នុងនោះមានសិស្សកំពុងសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់។ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៥ ម៉ឺននាក់។ ហើយសិស្សមានការងារធ្វើចំនួនប្រមាណជាង ២ម៉ឺន ៥ពាន់នាក់។
ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារថ្មី ឬចង់រៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) ដោយឥតគិតថ្លៃ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ Hotline 1297៕អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ