ព័ត៌មាន
ឯកឧត្តម យក់ ប៊ុនណា៖ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាការកែទម្រង់ដ៏ធំមួយលើការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធបានជ្រើសរើសមន្ត្រីវិជ្ជាជីវៈបច្ចេកទេសសុខាភិបាល ដែលជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដើម្បីបម្រើការងារនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស តាមរយៈការប្រឡងប្រជែងផ្អែកលើនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ទន្ទឹមនឹងការជ្រើសរើសមន្ត្រីក្នុងបរិបទថ្មី ជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ឯកឧត្តម យក់ ប៊ុនណា បានរំលេចក្នុងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងគ្រប់គ្រងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា “ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាការកែទម្រង់ដ៏ធំមួយ លើការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។”
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លើកឡើងបែបនេះ ដោយចង់បង្ហាញក្រុមការងារពីសារៈសំខាន់នៃការងារប្រចាំថ្ងៃ និងការងារការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈក្រោមការងារដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន និងកំពុងដឹកនាំធ្វើប្រកបដោយភាពប្រទាក់ក្រឡាគ្នាពីមួយទៅមួយ និងជាពិសេសការឆាប់សម្រេចបានសមិទ្ធផលដែលចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមជម្រាបថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឬដែលហៅថា «ប្រព័ន្ធនិយោជន៍» ជាការបំពេញការងារបន្ថែមពីលើប្រព័ន្ធបច្ចុប្បន្នដែលមានស្រាប់ហៅថា «ប្រព័ន្ធអាជីព»។ ការរៀបចំនេះ ជាការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំតម្រូវការ ជាមួយគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ សំដៅជួយលើកកម្ពស់ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធបែបអាជីព រួមមាន បញ្ហាលើសប៉ុន្តែខ្វះមន្ត្រីនៅតាមក្រសួង ស្ថាប័ន, កង្វះមន្ត្រីមានជំនាញពិតប្រាកដឆ្លើយតបនឹងតម្រូវការនៃការងារ, ការអភិវឌ្ឍសមត្ថភាពមន្រ្តី ស្របតាមការវិវត្តនៃសង្គម, ឥរិយាបថ និងផ្នត់គំនិតជាដើម៕





-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦