ព័ត៌មាន
កាកបាទក្រហមកម្ពុជា សហការជាមួយប្រតិភូ ICRC ចុះធ្វើការងាររួមគ្នាលើចំណុចសំខាន់ចំនួន៤ នៅតាមព្រំដែនកម្ពុជា-ថៃ
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយប្រតិភូ អាយ.ស៊ី.អរ.ស៊ី. និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានចុះធ្វើសកម្មភាពរួមគ្នា សម្រាប់ការងារផ្តោតលើចំណុចសំខាន់ៗរួមមាន : ១ជួបជាមួយគ្រួសារវីរៈយុទ្ធជនដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន, ២ប្រមូលព័ត៌មានប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះ, ៣ពិនិត្យស្ថានភាព និងតម្រូវការមណ្ឌលភៀសសឹកវត្តភ្នំកំបោ, ៤អប់រំពីមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោមដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ជាកិច្ចដំណើរការក្នុងបេសកកម្មនេះ ឯកឧត្តម ឃិន ញ៉ាន អនុប្រធានអចិន្ត្រៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានដឹកនាំប្រជុំក្រុមការងារ ជាមួយមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចំនួន ៣រូប និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ១រូប ហើយបានបែងចែកមុខព្រួញ ដើម្បីចុះបំពេញការងារ។ ជាក់ស្តែង ក្រុមការងារកាកបាទក្រហមកម្ពុជា និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. បានជួបលោកយាយ យ៉ាន យង់ រស់នៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកូនរបស់គាត់ជាវីរៈយុទ្ធជនត្រូវបានទាហ៊ានថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ ក្នុងឱកាសនោះ មន្ត្រីភ្នាក់ងារស្តារទំនាក់ទំនង និងបញ្ជូនសារកាកបាទក្រហម បានស្រង់សំដីរបស់លោកយាយ សរសេរជាលិខិតបញ្ជូនទៅកាន់កូនរបស់គាត់ តាមរយៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានជួបជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិលចំនួន ១០គ្រួសារ ដែលគ្រួសារទាំងនោះទើបត្រលប់មកពីមណ្ឌលភៀសសឹកវត្តភ្នំកំបោរ។ ប្រជាពលរដ្ឋទាំង១០គ្រួសារ បានបញ្ជាក់ថា ទោះបីជាគាត់ត្រលប់មកវិញក៏ពិតមែន ប៉ុន្តែក្នុងស្មារតីត្រៀមជានិច្ចក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយដែលតម្រូវឱ្យភៀសសឹក។
បន្ថែមពីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. បានជួបជាមួយមន្រ្តីស៊ីម៉ាក់កំពុងបំពេញការងារនៅភូមិហនុមាន ឃុំគោកមន ស្រុកបន្ទាយអំពិល។ ក្រុមការងារក៏បានចុះទៅផ្ទាល់ពិនិត្យឃើញមានការទម្លាក់គ្រាប់ធន់ធ្ងន់ពីយន្តហោះ F16។ ចំណែកនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង មានការបាញ់ផ្លោងគ្រាប់បែកចង្កោមនិងគ្រាប់ផ្សែងពុល ដែលគ្រាប់ទាំងនេះមានខ្លះផ្ទុះ និងខ្លះមិនទាន់ផ្ទុះ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានធ្វើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋប្រមាណ ៧០នាក់ រស់នៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។
សូមបញ្ជាក់ថា ការអប់រំដល់ប្រជាពលរដ្ឋយើង គឺដើម្បីបញ្ចៀសផុតពីគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះ រួមចំណែកឆ្លើយតបតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមអនុវត្តតាមវិធានការ និងផែនការរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស ស្តីពី «ភូមិ-ឃុំមានសុវត្ថិភាព» ដោយមានចែង នៅក្នុងខ្លឹមសារទី៧ថា៖ ត្រូវការអប់រំជនគ្រប់រូបក្នុងមូលដ្ឋានឱ្យយល់ដឹងពីគ្រោះថ្នាក់នៃយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយចង្អុលបង្ហាញទីតាំងលាក់ ទីតាំងកប់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការដោះស្រាយ បញ្ជៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកពីសង្រ្គាម៕
អត្ថបទ : សំ ងីម






























-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦