ព័ត៌មាន
អភិបាលខេត្តស្វាយរៀងស្នើដល់ពលករនៅទូទាំងប្រទេសមកចុះឈ្មោះទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្ត
ស្វាយរៀង ៖ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិសា នៅក្នុងអង្គវេទិកា ការងារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ បានស្នើដល់ពលករ ពិសេសយុវជន នៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសដែលខ្វះការងារធ្វើបច្ចុប្បន្ន សូមអញ្ជើញមកចុះឈ្មោះ នៅមន្ទីរការងារ ឬនៅតាមរោងចក្រ សហគ្រាស ដើម្បីទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ខណៈដែលនៅខេត្តស្វាយរៀងកំពុងខ្វះកំលាំងពលកម្ម។ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គិតមកដល់បច្ចុប្បន្នស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២ និងមានរោងចក្រ សហគ្រាសសរជាច្រើនកន្លែង បើទោះជាពលករខ្មែរ រស់នៅស្វាយរៀង បានវិលត្រឡប់មកពីប្រទេសថៃវិញ ហើយពួកគាត់ចូលបំរើការងារនៅតាមរោងចក្រ សហគ្រាស មិនអាចឆ្លើយតបទៅនឹងតម្រូវការ ការងាររបស់ម្ចាស់រោងចក្រសហគ្រាស ដែលបានកសាងឡើងថ្មីៗបន្ថែមនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមប៉េង ពៅធិសា បានអំពាវនាវដល់ពលករ ពិសេសយុវជននៅក្នុងក្របខណ្ឌទូទាំងប្រទេសសូមអញ្ជើញមកដាក់ពាក្យដើម្បីទទួលយកការងារធ្វើ។
ស្ថិតក្នុងពេលចូលរួមវេទិកា ការងារ និងចុះឈ្មោះជ្រើសរើសការងារធ្វើ តំណាងពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃបានមានចំណាប់អារម្មណ៏ជាបន្ថបន្ទាប់យ៉ាងដូច្នេះថា ។
តាមរបាយការណ៏ស្វាគមន៏របស់លោក មុត ចិន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការ សង្គ្រាមឈ្លានពានរបស់សៀម មកលើកម្ពុជា គិតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្វាយរៀងមានពលករខ្មែរបានវិលមកខេត្តវិញចំនួន ៣ពាន់ ២៩០នាក់ ក្នុងចំណោមពលករខ្មែរចេញទៅប្រកបរបបក្រៅប្រទេសជាង៥ពាន់នាក់ បច្ចុប្បន្នពលករដែលវិលមកក្នុងភូមិសាស្ត្រខេត្តបានចូលបំរើការងារបន្តមានចំនួន៦០៩នាក់ហើយ ។
អត្ថបទ ៖ ភា សារិទ្ធ
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ