ព័ត៌មាន
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន
កូឡាឡំពួ ៖ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រនូវសេចក្តីថ្លែងការណ៍រួម ដោយរដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន ស្តីពីការអភិវឌ្ឍមជ្ឈត្តកម្មនិងសន្ធានកម្មអន្តរជាតិ នៅរាជធានីកូឡាឡំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។
វេទិកាច្បាប់អាស៊ាន ២០២៥ មានសមាជិកចូលរួមប្រមាណ ៥០០ នាក់ រួមមាន រដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន មន្ត្រីជាន់ខ្ពស់នៃប្រទេសជប៉ុន និងសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិ UNCITRAL មេធាវី មជ្ឍត្តករ វាគ្មិននិងអ្នកជំនាញក្នុងតំបន់អាស៊ាន និងពិភពលោក។
សេចក្តីថ្លែងការរួមដោយរដ្ឋមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ស្តីពីការអភិវឌ្ឍមជ្ឈត្តកម្មនិងសន្ធានកម្មអន្តរជាតិ មានគោលបំណងជម្រុញ៖ (១). ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឱ្យសមស្របជាមួយស្តង់ដារអន្តរជាតិដែលមានស្រាប់ (២).ការទាញយកផលប្រយោជន៍ពីនវានុវត្តន៍ និងបច្ចេកវិទ្យា, និង (៣).ការពង្រឹងសិទ្ធិទទួលបានយុត្តិធម៌។
សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានអនុម័តគាំទ្រដោយរដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ក្នុងឱកាសនៃការចូលរួមវេទិការនេះ គណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់ និងកំណែទម្រង់ស្ថាប័ន និងនាយកប្រតិបត្តិនៃមជ្ឍមណ្ឌលមជ្ឍត្តកម្មអន្តរជាតិអាស៊ាន (Asean International Arbitration Center -AIAC) ដើម្បីពិភាក្សាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យយុត្តិធម៌ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក.៕















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ