ព័ត៌មាន
សាកលវិទ្យាល័យជាតិមានជ័យរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនិស្សិត
បន្ទាយមានជ័យ៖ក្រោមកិច្ចសហការ និងការគាំទ្រពីសហគ្រិនខ្មែរ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំកម្មវិធីគំរូអាជីវកម្មនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដែលមាននិស្សិតចូលរួមចំនួនប្រមាណ៣០នាក់ចូលរួមប្រកួតប្រជែង។
នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ ក្រោមវត្តមាន ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និង គណៈកម្មការវាយតម្លៃពីមន្ទីរពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតប្រមាណជិត១៥០នាក់ ប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យជាតិមានជ័យ។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ រៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ សម្រាប់ផ្តល់ចំណេះដឹង និងគំនិតច្នៃប្រឌិតផ្សេងៗអោយមានគំនិតសហគ្រិនភាព និងបានជម្រុញដល់និស្សិតអោយមានការរៀបចំគំរូអាជីវកម្មថ្មី និងទទួលការរៀនសូត្របន្ថែមពីគ្រូបង្វឹករបស់យើងទាក់ទងការរៀបចំផែនការអាជីវកម្ម និងការផលិតផលគម្រូលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។
ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល ហើយកម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។
ឯកឧត្ដម បន្ថែមថា កម្មវិធីនេះគឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជនជាដើម។ ក្រុមនិស្សិតឆ្នើមដែលទទួលបានជ័យលាភី នឹងមានឱកាសទៅចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurCamp រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ រហូត ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀតប្រមាណ៣០០នាក់។
សូមបញ្ជាក់ថា ក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញរយៈពេល៤សប្តាហ៍មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ (Unipreneur National Challenge ) ដើម្បីទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise) នៅពេលខាងមុខ៕

-
កីឡា1 week ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
កីឡា4 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
Uncategorized1 week ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន6 days ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ