ព័ត៌មាន
មេភូមិភាគទី៥កម្ពុជា៖កម្ពុជា-ថៃប្តេជ្ញាចិត្តធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថាRBCនោះ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីរ រួមទាំងដោះស្រាយបញ្ហានៃការរាយបន្លាលួសនិងសំបកកង់ពីសំណាក់ទាហានថៃផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ោយប៉ែត ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រជុំនៅលើទឹកដីថៃនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជា និងថៃ បានពិភាក្សាគ្នាក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានៃការរាយលួសបន្លានិងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាក ដែលសហគមន៍មូលដ្ឋានកំពុងប្រឈមសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបានញ្ជាក់ទៀតថា«ភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងលើការវិវឌ្ឍជាវិជ្ជមាននេះ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្ដារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន»។
ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងទៀតថានៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានបង្ហាញគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នាក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ផងដែរមួយវិញទៀត ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្តី ស្ដីទីថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំង មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅGBC រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងផងដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្ដាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និង វឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញជាដើម។
ជាមួយគ្នានោះដែរភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្រាបសម្រួល (SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំង ដោះស្រាយរាល់បទឧក្រិដ្ឋកម្មឆ្លងដែន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ បាន ចក់

-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន6 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន2 days ago
សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា
-
ព័ត៌មាន2 days ago
ក្រសួងបរិស្ថានប្រកាសរកឃើញសត្វម្រើមព្រះចំនួន៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥