ព័ត៌មាន
កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញទីផ្សារពាណិជ្ជកម្ម និងកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៧ ១៨ និង១៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានិងវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្ដោតលើឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ ការអភិវឌ្ឍន៍នេសាទ និងវារីវប្បកម្ម អំពីសម្ផស្សនិងសុខភាព ផលិតផលឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មចិញ្ចឹមសត្វ ដោយមានអ្នកជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនជាង១០០ក្រុមហ៊ុន នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅក្នុងសន្និសីទសារព័ត៌មានសេរីនៃពិព័រណ៍អន្តរជាតិក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហានេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) បានមានប្រសាសន៍ឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ពាន់ជាច្រើន និងសមាគមសំខាន់ៗក្នុងស្រុកជាច្រើន ពិព័រណ៍នេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិនានា ក្នុងការស្វែងយល់អំពីបច្ចេកវិទ្យាទំនើប បន្ថែមបណ្តាញពាណិជ្ជកម្ម និងជំរុញការរីកចម្រើនក្នុងទីផ្សារកម្ពុជាដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស។ លោកបានបន្តថា ដោយសារជោគជ័យនៃពិព័រណ៍មុនៗពិព័រណ៍ឆ្នាំនេះ បានទាក់ទាញយីហោច្រើនជាង២០០ ពីប្រទេស និងតំបន់ជាង១០ រួមមាន៖ កម្ពុជា សាធារណរដ្ឋឆេក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម និងផ្សេងទៀត ដើម្បីបើកឱកាសភ្ជាប់ទំនាក់ទំនង បង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹងអំពីនិន្នាការទីផ្សារ និងការរីកចម្រើនបច្ចេកវិទ្យា បង្កើតឱកាសផ្ទាល់ខ្លួនសម្រាប់សហគ្រាសក្នុងការភ្ជាប់ជាមួយដៃគូ និងអតិថិជនសក្តានុពល ជំរុញឱ្យកើតមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនដ៏មានន័យ។
លោក ស៊ាន សុភា អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដោយមានការគាំទ្រពីសមាគមឧស្សាហកម្មដ៏ល្បីល្បាញ និងកិច្ចសហប្រតិបត្តិការជាមួយសមាគមសំខាន់ៗរបស់កម្ពុជា និងវៀតណាម ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគ្រាសដែលកំពុងស្វែងរកឱកាសក្នុងការរីកចម្រើននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ក្នុងការចែករំលែកបទពិសោធន៍ ជំរុញការច្នៃប្រឌិត និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកវេជ្ជបណ្ឌិត ហូ មករា ប្រធានសមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត បានលើកឡើងថា ពិព័រណ៍អន្តរជាតិនេះ ពិតជាមានសារៈសំខាន់ដែលអាចឆ្លើយតបទៅនឹងតម្រូវការកំពុងផ្លាស់ប្តូររបស់ឧស្សាហកម្មកម្ពុជា ដោយជំរុញការរីកចម្រើននៅវិស័យសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ អាក្វាកាល់ជឺ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស។
ដោយឡែក លោក សុខ សុថា ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានឱ្យដឹងដែរថា ព្រឹត្តិការណ៍នេះ នឹងស្របតាមគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ និងវារីវប្បកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
កីឡា5 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន6 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន
-
ព័ត៌មាន1 week ago
ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ