ព័ត៌មាន
សេដ្ឋកិច្ចរីកលូតលាស់កាន់ខ្លាំង គឺពឹងផ្អែកអំណាចទិញក្នុងស្រុកឱ្យបានធំ និងនាំចេញឱ្យបានចច្រើន
ភ្នំពេញ ៖ អ្នកជំនាញ ថា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរឆ្ពោះមុខ និងខ្លាំងក្លា គឺពឹងផ្អែកការជំរុញពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើ អាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះសេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។
ជុំវិញការធ្វើពាណិជ្ជកម្ម, រាជរដ្ឋាភិបាលបានបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែល មានសក្តានុពល, ការលើកកម្ពស់គុណភាពស្ថាប័នសេដ្ឋកិច្ច, ការពង្រីកដៃគូពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពោលគឺ បានបង្កបរិយាកាសអំណោយផលផ្នែកធុរកិច្ច ការបន្ថយថ្លៃដើមធុរកិច្ចដូចជា៖ ថ្លៃឡូជីស្ទិក និងអគ្គិសនី, លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម, ជុំវិញការកែទម្រង់ពន្ធដារ, ព្រមទាំងកែលម្អឡូជីស្ទិក និងលើកកម្ពស់ការដឹកជញ្ជូន, ការតភ្ជាប់ផ្នែកថាមពល និងការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លើកឡើង ក្នុងកិច្ចពិភាក្សា ស្តីពីការពង្រីកប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា ថា ការពង្រឹងភាពជាដៃគូជាមួយបណ្តាតួអង្គអភិវឌ្ឍ និងកិច្ចការសម្រួលពាណិជ្ជកម្មទាំងក្នុងនិងក្រៅស្រុក គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម បញ្ហានេះ គឺពឹងផ្អែកការជំរុញ ពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើអាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះ សេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។
ឧកញ៉ាបណ្ឌិត បន្តថា ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជនមួយចំនួនដូចជា គ្រឿងយន្ត ក្នុងវិស័យកសិកម្ម មានអត្រាពន្ធ ០%, គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពន្ធ ០% និងមានការលើកលែង ទំនិញនាំចូលមួយចំនួនទៀតផងដែរ។ ឧកញ៉ាបណ្ឌិតបន្ថែមថា បញ្ហាទាំងអស់នេះ វាមិនមែនជាបន្ទុករដ្ឋទាំងស្រុងនោះទេ គឺវារួម ចំណែកពីវិស័យឯកជន និងពីយុវជនផងដែរ ដែលជាកម្លាំងចលករជួយរុញសេដ្ឋកិច្ចយើងឱ្យរីកចម្រើន ជាក់ស្តែងការអប់រំបណ្តុះ បណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាល, គឺជាសម្មភាពអភិវឌ្ឍបង្កើនជំនាញវិជ្ជាជីវៈដល់យុវជន និងកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តែបច្ចុប្បន្ន ឃើញថា យុវជនហាក់ដូចមានការយល់មិនទាន់ទូលំទូលាយនៅឡើយ៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ