ព័ត៌មាន
មិនត្រូវបានចាត់ទុកថាជាមេដឹកនាំស្របច្បាប់ រុស្ស៊ី៖គ្មានជំនួបលោក Putin-Zelenskyy ទេព្រោះមេដឹកនាំអ៊ុយក្រែន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំង សិប្បកម្មកែច្នៃនៅក្នុងស្រុកស្ទោង ពង្រឹងសមត្ថភាព បង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និង ស្ដង់ដាទីផ្សារ និងដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងនៅក្នុងការបំពេញបេសកកម្ម ជំរុញវិស័យវារីវប្បកម្ម ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា យោងតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំដ៏ស្វាហាប់ ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដោតអាទិភាពបន្តលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពសក្ដានុពលនៃកំណើន ក៏ដូចជាការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច ដើម្បីលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះផ្អែកតាមសក្ដានុពលរបស់ខេត្តកំពង់ធំ ជាពិសេសទន្លេសាប និងស្ទឹងធំៗ ដែលអំណោយផលដល់ការជំរុញវារីវប្បកម្ម ក្នុងស្រុក ក្រុមការងារបានបន្តផ្ដោតការសិក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ី វារីវប្បកម្មមួយ ជាខ្សែច្រវាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹមការកែច្នៃ ទីផ្សារ និងការប្រកួត ប្រជែង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក និងលើកស្ទួយការគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងបង្កើនសមត្ថភាពក្នុងការនាំចេញ សំដៅបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច, បង្កើតឱកាសការងារ, ប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំង សិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព បង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្ដង់ដាទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យ ក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងជាខ្សែច្រវាក់ផលិតកម្មរួមដ៏រឹងមាំ មានភាពទាក់ទាញ និងមានតម្លៃបន្ថែមកាន់តែខ្ពស់ព្រមទាំង មានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទាំងបរិមាណ និងគុណភាព និងណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន ដែលទទួលបន្ទុក តាមវិស័យក្នុងខេត្តកំពង់ធំ ជាពិសេសក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិត ផលខ្មែរ សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ធនាគារជាដៃគូ ដើម្បីសិក្សា និងរៀបចំចងក្រងជាបណ្ដុំអ្នកផលិត សមាគម ឬជាសហគមន៍, ផ្ដល់ការបណ្តុះបណ្ដាលជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម, ការផ្ដល់ហិរញ្ញប្បទាន ដែល មានអត្រាការប្រាក់សមស្រប, ការជួយដោះស្រាយនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានាជាដើម។
សូមបញ្ជាក់ថា តាំងពីដើមរៀងមក ស្រុកស្ទោងគឺជាទីតាំងពិសេស ដែលមានការសម្គាល់ថា ជាកន្លែងធ្វើវារីវប្បកម្មដ៏សំបូរបែប ពិសេសការ កែច្នៃត្រីធ្វើជាត្រីងៀត ដើម្បីផ្គត់ផ្គង់ ចែកចាយក្នុងស្រុក និងបម្រើឱ្យការនាំចេញ ហើយបច្ចុប្បន្នមានគ្រួសារប្រជាពលរដ្ឋកំពុងចិញ្ចឹមត្រី ចំនួន ១១៥ គ្រួសារ និងមានសិប្បកម្មកែច្នៃត្រីចំនួន ៦៥ ទីតាំង៕ អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ