ព័ត៌មាន
ឯកឧត្តម គន់ គីម ណែនាំដល់ក្រុមការងារសមាជិកគណបក្សចូលរួមកាន់តែសកម្ម ក្នុងកិច្ចការមនុស្សធម៌ ជួយជនភៀសសឹក ដែលប្រឈមដោយសារជម្លោះព្រំដែន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន។
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា និងសីហា នៅទីស្នាក់ការគណបក្សខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការសាខាគណបក្សក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាន ចាន់យ៉ាដា បានអានរបាយការណ៍ស្វាគមន៍ និងសង្ខេបរបស់គណកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការគណបក្សក្រុង-ស្រុក និងថ្នាក់មូលដ្ឋានបានចូលរួមក្នុងការអនុវត្តតាមផែនការសកម្មភាពតាមការចាត់តាំង ពិសេសបានឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខដែលកើតឡើងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យប្រជាជនជម្លៀសទៅកាន់ជំរុំដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននីមួយៗ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលទាន់សភាពការណ៍ចាប់តាំងពីជម្លោះព្រំដែនបានកើតឡើង និងចាត់ចែងទៅដោយការទទួលខុសត្រូវចំពោះសុខទុក្ខជនភៀសសឹកទាំងអស់ឱ្យទទួលបានស្បៀង រៀបចំជំរុំទីតាំងស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងថែទាំសុខភាពជូនជនភៀសសឹកបានយ៉ាងល្អប្រសើរ។
ជាមួយគ្នា ឯកឧត្តម គន់ គីម ថ្លែងថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនត្រឹមបានដឹកនាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះទេ, រាជរដ្ឋាភិបាលបានយកចិតត្តទុកខ្ពស់ដល់សុខសុវត្ថិភាពរបស់បងប្អូនជនភៀសសឹកតាមរយៈការបញ្ជូនស្បៀងជាបន្តបន្ទាប់ និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ជាច្រើនចែកជូនដល់គ្រួសារជនភៀសសឹក។
នាឱកាសនោះ ឯកឧត្តម គន់ បានណែនាំដល់ក្រុមការងារសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង ស្រុក និងមូលដ្ឋានទាំងអស់សូមចូចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន ផ្អែកតាមគោលនយោបាយគណបក្សគឺ មិនទុកប្រជាជនណាម្នាក់នៅឯកោ ឬមិនបានយកចិត្តទុកដាក់គ្រប់កាកាលៈទេសៈ ជាពិសេសអំឡុងស្ថានការណ៍ជម្លោះព្រំដែន។
បន្ថែមលើនេះ ឯកឧត្តម គន់ គីម បានស្នើដល់ក្រុមការងារគណបក្ស, អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ៕








-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត