ព័ត៌មាន
ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី
ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលនេះបង្ហាញឱ្យឃើញអំពីកិច្ចសហ- ប្រតិបត្តិការល្អ រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់របស់បារាំង ចំពោះវិស័យបណ្ណសាររបស់ កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ លើកឡើងទទួលអំណោយសម្ភារៈអភិរក្ស បណ្ណសារ ពីឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា ចំពោះសម្ភារៈអភិរក្សបណ្ណសាររួមមាន ប្រអប់ និងសឺមីដាក់ឯកសារចំនួន ១0 ដុំ មានទម្ងន់ សរុប ១,៣៨១ គីឡូក្រាម ដែលជាអំណោយរបស់ក្រុមហ៊ុន Société Cauchard, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រុមហ៊ុន Société Cauchard ដែលបានផ្តល់អំណោយ សម្ភារៈដ៏មានតម្លៃនេះ ដែលបង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងការយកចិត្តទុកដាក់របស់បារាំង ចំពោះ វិស័យបណ្ណសាររបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងកម្ពុជា-បារាំង ត្រូវបានបង្កើតឡើងជាច្រើនសតវត្សរ៍មកហើយ និង ត្រូវបានផ្សារភ្ជាប់ជាប្រវត្តិសាស្រ្តរួមមួយ និងតាមរយៈការគោរពគ្នាទៅវិញទៅមក ហើយឥទ្ធិពលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវ បានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រព័ន្ធរដ្ឋបាល ប្រព័ន្ធច្បាប់ប្រព័ន្ធអប់រំ វប្បធម៌ និងក្នុងទិដ្ឋភាពជាច្រើនទៀត ដូចដែលមានបង្ហាញក្នុង បណ្ណសារជាតិកម្ពុជា ដែលត្រូវបានសម្ពោធនៅឆ្នាំ១៩២៦ និងមានបណ្តុំបណ្ណសារចាប់ពីសម័យអាណានិគម ចន្លោះឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣ និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយទំនាក់ទំនងនេះ ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានា ធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង ។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់សារៈសំខាន់ទៅលើការអភិរក្ស និងការធ្វើទំនើបកម្មបណ្ណសារជាតិ ដែលជាការរក្សាទុកនូវចំណេះ ដឹង និងភស្តុតាងប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានក្នុងការកំណត់អត្តសញ្ញាណ និងការការពារអធិបតេយ្យភាពជាតិ ជាមូលដ្ឋានគ្រឹះនៃការ កសាងជាតិ។
ឯកឧត្តម ក៏បានស្នើឱ្យស្ថានទូតបារាំង បន្តសហការជិតស្និទ្ធជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីរិះរកមធ្យោបាយបន្ថែម ក្នុង ការធ្វើទំនើបកម្ម និងការពង្រឹងបណ្ណសារ ដែលជាផ្នែកមួយមិនអាចខ្វះបាននៃបេតិកភណ្ឌរួម និងបានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការនេះ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន4 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន1 week agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន6 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម