ព័ត៌មាន
ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្តង់ដារថ្មីចំនួន ២១ ដើម្បីជំរុញវឌ្ឍនភាពផលិតកម្មកម្ពុជា
ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ មកជាស្តង់ដារកម្ពុជា ដោយស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា និងជាចលនាគាំទ្រដល់ការផលិតក្នុងស្រុក។
ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ ដារជាតិ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៣១ លើអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារកម្ពុជា របស់ក្រុមប្រឹក្សាស្តង់ដារ ជាតិ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាស្តង់ដារនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានយកចិត្តយ៉ាងខ្លាំង ក្នុងការអនុម័តយក ស្តង់ដារថ្មីៗ ដើម្បីឆ្លើយតបទៅនិងការរីកចម្រើនកម្ពុជា ក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូលសម្រួបសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ, ជាក់ស្តែងស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២១ ដែលអនុម័តខាងលើនេះ បានគ្របដណ្តប់លើផ្នែកសារធាតុ និងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តលើកឡើងថា ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាព ផលិតកម្មរបស់កម្ពុជា ពិសេសខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លា ដោយបានកំពុង គាំទ្រដល់ការផលិតក្នុងស្រុក។ តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះ, ក៏ជាការចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។
ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារនេះ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្រប សម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារ អន្តរជាតិដូចជា៖ ISO, IEC និង Codex, ការកែសម្រួលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធ របស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី,







-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន4 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ