ព័ត៌មាន
បច្ចេកវិទ្យាឌីជីថល ក្លាយជាកាតាលីករដ៏សំខាន់ជួយជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៃការរស់នៅ រៀនសូត្រ ការប្រកបអាជីវកម្ម និង គ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច និងបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើននិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងក្នុងពិធីបើកវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ៖ សុខដុមនីយកម្ម បទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការ ប្រារព្ធវេទិកាជាតិគណនេយ្យនាថ្ងៃនេះ គឺជាការបង្ហាញពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការលើកស្ទួយស្តង់ដារ បាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថលដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ជាពិសេស បញ្ចកោណទី៤ ស្តីពីការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងបញ្ចកោណទី៥ ស្តីពីការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្តថា ក្នុងយុគសម័យបច្ចុប្បន្ន, បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយ ដ៏សំខាន់ និងមិនអាចខ្វះបាននៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម, ការរាយការណ៍ព័ត៌មាន និងការផ្តល់សេវា សាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅ។ ក្នុងន័យនេះ, បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើននិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ក្នុងនោះសម្រាប់វិស័យឯកជន ការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទាំងក្នុងការបំពេញការងារ និងក្នុងការរាយការណ៍ព័ត៌មាន គឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាព-ប្រកួតប្រជែងក្នុងទីផ្សារជាដើម។
នៅក្នុងវេទិកានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យ គណនេយ្យនិងសវនកម្មរួមមាន៖ និយ័តករគណនេយ្យ និងសវនកម្ម ត្រូវអនុវត្តយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់។ ការរៀបចំស្តង់ ដារបាយការណ៍ហិរញ្ញវត្ថុ, គោលនយោបាយ និងបទប្បញ្ញត្តិគណនេយ្យនិងសវនកម្ម, និយ័តករគណនេយ្យនិងសវនកម្ម ត្រូវបន្តធានាឲ្យបាននូវគោលការណ៍សមភាព ដើម្បីបង្កើតនូវសមាមាត្រភាព នៃការធ្វើបញ្ញត្តិកម្ម រវាងទំហំនិងវិស័យរបស់ សហគ្រាស។ ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម, សហគ្រាស, អង្គការមិនស្វែងរកប្រាក់ចំណេញ, វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា ព្រមទាំងនិយ័តករគណនេយ្យ និងសវនកម្ម ត្រូវបន្តរួមគ្នាជំរុញនិងលើកកម្ពស់កម្រិតអនុលោម ភាពក្នុងការរាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានចីរភាព ដើម្បីបង្កើនទំនុកចិត្ត និងស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ និយ័តករគណនេយ្យ និងសវនកម្ម ត្រូវប្រកាន់យកនូវអភិក្រមចំនួន៣រួមមាន៖ ទទួលយក, បន្សាំ, និងនវានុវត្ត ក្នុងការជំរុញ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មគណនេយ្យនិងសវនកម្ម។ និយ័តករគណនេយ្យ និងសវនកម្ម និងអង្គភាពពាក់ព័ន្ធ ត្រូវបន្ត វិនិយោគជាយុទ្ធសាស្រ្តលើការអភិវឌ្ឍមូលធនមនុស្ស, ជាពិសេសជំនាញវិជ្ជាជីវៈក្នុងការរាយការណ៌ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថលដែលចំាបាច់ ដើម្បីការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម រក្សាបាននូវស្តង់ដាខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន3 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ