ព័ត៌មាន
បញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាពលីចំនួន៤គ្រួសារ
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាពលី និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពចំនួន៤គ្រួសារ នៅស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជន និងក្រុមគ្រួសារសពទាំងអស់ ដែលកន្លងមកបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានកោតសរសើរ ដល់វីរៈភាពដ៏អង់អាចក្លាហាន ដោយបានលះបង់ នូវកម្លាំងកាយចិត្តក្នុងការ ការពារទឹកដីកន្លងមក។ ថវិកាបេឡាមរណៈសង្គ្រោះដែលបានផ្តល់ជូនក្នុងថ្ងៃ សូមបងប្អូនយកថវិកាមួយចំនួន សំរាប់ធ្វើបុណ្យបញ្ជូនកុសលដល់បងប្អូនវីរកងទ័ពជាសាច់ញាតិដែលបានពលីជីវិតក្នុងការការពារទឹកដី ក្នុងរដូវបុណ្យកាន់បិណ្ឌឆ្នាំនេះ។
សាច់ញាតិក្រុមគ្រួសារសពអតីតយុទ្ធជន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលសម្តេចតែងតែគិតគូរជាប់ជាប្រចាំជាមួយសុខទុក្ខបងប្អូនអតីតយុទ្ធជន និងគ្រួសារសព និងតែងទំនុកបំរុងជារៀងរហូតមក៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ