ព័ត៌មាន
សិល្បៈ វប្បធម៌ ពិសេសវិស័យសិល្បៈសូនរូប គឺករកើត និងចាក់ឫសយ៉ាងជ្រៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការនៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម នៃការប្រឡងបញ្ចប់បរិញ្ញាបត្រ នៅមហាវិទ្យាល័យសិល្បៈសូនរូប បានអៈអាងថា សិល្បៈ វប្បធម៌ ពិសេសវិស័យសិល្បៈសូនរូប គឺករកើត និងចាក់ឫសយ៉ាងជ្រៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
ការថ្លែងរបស់ឯកឧត្តម សោម សុគន្ធ យ៉ាងដូច្នេះក្នុងពិធីការពារស្នាដៃបញ្ចប់បរិញ្ញាបត្រ សិល្បៈសូនរូប ឆ្នាំសិក្សា២០២៤-២០២៥, រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ភស្តុតាងអស្ចារ្យជាច្រើន រាប់តាំងពីចម្លាក់ និងសម្ភារៈប្រើប្រាស់តូចតាច រហូតដល់ ចម្លាក់ និងប្រាសាទដ៏ប្រណីតនិងធំស្កឹមស្កៃ ដែលដូនតាបានបន្សល់ទុកជាមរតកវប្បធម៌រហូតមកដល់សព្វថ្ងៃ។ សិល្បៈសូនរូប មិនមែនមានតម្លៃត្រឹមតែជាគ្រឿងតុបតែងប៉ុណ្ណោះទេ តែសម្បត្តិបេតិកភណ្ឌ មិនអាចកាត់ថ្លៃបាន និងជាអត្តសញ្ញាណជាតិ ព្រមទាំងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិ តាមរយៈទេសចរ វប្បធម៌ ។ នាសម័យឌីជីថល ឬសម័យ AIយើងនេះ ការបញ្ចូលសិល្បៈសូនរូបជាមួយបច្ចេកវិទ្យាអាចបង្កើតឱកាសថ្មីៗ សម្រាប់សហគ្រាស បណ្តាញទេសចរណ៍ និងឧស្សាហកម្មវប្បធម៌។ ហេតុនេះ ដើម្បីបង្កើត ផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងដើម្បីដើរឱ្យទាន់ចរន្តសាកលភាវូបនីយកម្មពិភពលោក សូមស្នើសុំដល់លោក លោកស្រី ដែលជាសាស្ត្រាចារ្យនៅទីនេះបន្តខិតខំស្រាវជ្រាវ ដើម្បីបន្ថែមចំណេះដឹងថ្មីៗ ដល់ប្អូនៗនិស្សិតឲ្យសមស្របនឹងសង្គមឌីជីថល។ ចំនែកឯ ប្អូនៗនិស្សិត ជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី កើតក្នុងយុគសម័យAI ត្រូវចាប់យកឱកាសដ៏អស្ចារ្យនេះ ក្នុងការបង្កើតស្នាដៃសិល្បៈ ដោយសហការជាមួយវិស័យផ្សេងៗដូចជា ទេសចរណ៍ ស្ថាបត្យកម្ម បច្ចេកវិទ្យា និងការទំនាក់ទំនងអន្តរជាតិដើម្បីកសាង និងអភិវឌ្ឍសង្គមជាតិដោយប្រើប្រាស់ ភាពច្នៃប្រឌិត ជាមួយចំណេះដឹងដែលបានរៀនក្នុងរយៈពេល៤ឆ្នាំ ក្នុងសាកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជាមួយគ្នានោះដែរ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា មហាវិទ្យាល័យសិល្បៈសូនរូប រៀបចំពិធីបើកការប្រឡងបញ្ចប់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់និស្សិត៖
ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម ជំនាន់ទី២៧, ឯកទេសគំនូរសារគមនាគមន៏ ជំនាន់ទី១៦, ឯកទេសវិចិត្រកម្ម ជំនាន់ទី៣៣ និងឯកទេសចម្លាក់ ជំនាន់ទី៣១។ និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប ពីឆ្នាំទី២ ដល់ ឆ្នាំទី៤ ទាំង៤ឯកទេស មានចំនួនសរុប ៥៤៩នាក់ នារី៣៣៥នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ ក្នុងនោះនិស្សិតឆ្នាំទី៤ ទាំង៤ឯកទេស សរុបមានចំនួន១៧០នាក់ នារី១០៣នាក់ ដោយឡែកនិស្សិតដែលចូលរួមប្រឡងមានចំនួន១៥៧នាក់ នារី៩៥នាក់ ក្នុងនោះ៖ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន៩៥នាក់ នារី៧០នាក់, ឯកទេស គំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី២០នាក់, ឯកទេសវិចិត្រកម្ម មានចំនួន៩នាក់ នារី៥នាក់ និងឯកទេសចម្លាក់ មានចំនួន៦នាក់។
ចំណែកនិសិ្សតប្រឡងបញ្ចប់បរិញ្ញាបត្រទាំង៤ឯកទេស នៃមហាវិទ្យាល័យសិល្បៈសូនរូប បានគោរពអរគុណដល់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ បានខិតខំបង្ហាត់បង្រៀន ចាប់តាំងពីឆ្នាំមូលដ្ឋាន រហូតដល់ឆ្នាំបញ្ចប់ និងអរគុណដ៏ធំធេង ដល់លោកគ្រូដឹកនាំ ជួយជ្រុំជ្រែង និងលើកទឹកចិត្តបង្ហាញប្រាប់ពីចំនុចខ្វះខាត រហូតសម្រេចបាននូវស្នាដៃនាថ្ងៃនេះ។
ជាចុងក្រោយលោកសាស្រ្តាចារ្យ សុផុន សំខាន់ បានបញ្ជាក់ថា នៅក្នុងឆ្នាំបញ្ចប់នេះ និស្សិតមានការលំបាកជាខ្លាំង ដ្បិតត្រូវរៀនក្នុងថ្នាក់លើគ្រប់មុខវិជ្ជាផង ត្រូវត្រៀមលក្ខណៈ ជ្រើសរើសប្រធានបទដើម្បីប្រឡងបញ្ចប់ផង។ ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ និស្សិតទាំងអស់បានខិតខំពុះពារការលំបាក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចដែលសាមីខ្លួនត្រូវប្រឡង រហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរយកមកដាក់ការពារនៅចំពោះមុខឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការកំណែ នាថ្ងៃនេះផងដែរ៕
អត្ថបទ រដ្ឋា



































-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ