ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាការងារខ្សែទទឹង ដែលត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំ រវាងផ្នែកទាំងឡាយនៅក្នុងមន្ទីរពេទ្យឱ្យក្លាយជាវប្បធម៌ការងារ និងជាសញ្ញានូវទំនើបកម្មដែលត្រូវពង្រឹង ដើម្បីជំនឿទុកចិត្តរបស់ប្រជាជន។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត ស្រុកទាំងអស់, នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យគ្រប់កម្រិត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការងារពិនិត្យ និងធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនសកម្មភាពអប់រំសុខភាព និងការពារទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ ឱ្យកាន់តែសស្រាក់សស្រ៊ាំ និងរៀបចំយុទ្ធសាស្រ្តជាបន្តបន្ទាប់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពអ្នកជំងឺ ដោយត្រូវពង្រឹងការបម្រើសេវា ទាំងការពិនិត្យពិគ្រោះ និងព្យាបាលនៅពេលមកទទួលសេវាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយជាពិសេសផ្នែកសម្ភព និងស្រ្តី (មុនក្នុងអំឡុងពេល និងក្រោយពេលសម្រាលកូន) ទារក កុមារ និងមនុស្សចាស់។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញលើសុវត្ថិភាពអ្នកជំងឺ ដោយការពង្រឹងប្រព័ន្ធព័ត៌មាន ការកត់ត្រាទុក បង្កើនការស្រាវជ្រាវនៅតាមអង្គភាព និងរៀបចំផែនការបណ្តុះបណ្តាលទាំងបច្ចេកទេសព្យាបាល និងការគ្រប់គ្រងប្រើប្រាស់ឱសថឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល ត្រូវពន្លឿន និងជំរុញការងារឯកសាររដ្ឋបាល ឱ្យបានលឿនទាន់ពេលវេលា និងការបម្រើសេវាច្រកចេញចូលជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ផ្នែកទំនាក់ទំនងត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍឱ្យបានជាប់លាប់ និងកៀងគរឱ្យមានការចូលរួមពីដៃគូ៕ អត្ថបទ រដ្ឋា






-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ